(ភ្នំពេញ)៖ សេវាកម្មដឹកជញ្ជូនទូទាំងប្រទេសរបស់អ៉ីអន នឹងដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ដោយមានសេវាកម្មដឹកជញ្ជូនទូទាំងប្រទេស លើកលែងតែខេត្តមណ្ឌលគីរី និងខេត្តស្ទឹងត្រែង។

បច្ចុប្បន្នអតិថិជនដែលនៅតាមបណ្ដាខេត្តនានា អាចធ្វើការបញ្ជាទិញទំនិញជាច្រើនប្រភេទ ពីផ្សារទំនើបអ៉ីអនបានដោយសុវត្ថិភាព និងមានភាពងាយស្រួល ដោយពុំចាំបាច់ធ្វើដំណើរមកកាន់ទីតាំងផ្ទាល់ទ្បើយ។ យើងនឹងធ្វើការដឹកជញ្ជូនទំនិញ ជូនដល់គេហដ្ឋានរបស់អតិថិជនដោយផ្ទាល់នៅថ្ងៃបន្ទាប់។

យើងនឹងធ្វើការដឹកជញ្ជូនទំនិញ ជូនដល់អតិថិជនរបស់យើងប្រកបដោយសុវត្ថិភាព និងរហ័ស ដោយមានទំនិញជាច្រើនប្រភេទរហូតដល់ ១០,០០០ មុខ រាប់ចាប់ពីអាហារ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដើម្បីបំពេញនូវសេចក្ដីត្រូវការរបស់អតិថិជនគ្រប់រូប។ អតិថិជនគ្រប់រូបក៏អាចរីករាយ ជាមួយការផ្ដល់ជូនពិសេសផងដែរ ដោយទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ ៣១ ខែឧសភា។

លោក Tahara Masaki ប្រធានគ្រប់គ្រងទូទៅអ៉ីអន អនទ្បាញ បានថ្លែងថា «សេវាកម្មដឹកជញ្ជូនទូទាំងប្រទេស គឺជាសមិទ្ធផលថ្មីមួយទៀតរបស់អ៉ីអន ក្នុងការផ្សារភ្ជាប់កម្រិតជីវភាពរស់នៅរបស់ប្រជាជននៅជនបទ និងនៅទីក្រុង។ យើងមានបំណងនាំយកនូវបទពិសោធថ្មីៗ ក្នុងការទិញទំនិញទៅកាន់អតិថិជនគ្រប់រូប ដែលរស់នៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា ដើម្បីឲ្យពួកគាត់មានអារម្មណ៍ថា ពួកគាត់ក៏អាចទិញទំនិញដោយមានភាពងាយស្រួល និងសុវត្ថិភាព»

លោកក៏បានបន្ថែមទៀតថា ពិភពលោកកំពុងមានការផ្លាស់ប្ដូរយ៉ាងខ្លាំង ហើយយើងនៅមានចំណុចខ្វះខាតជាច្រើនដែលត្រូវកែលម្អ។ យើងទទួលយកនូវរាល់មតិយោបល់របស់អតិថិជនរបស់យើង និងធ្វើការកែលម្អជាប្រចាំ ដើម្បីបំពេញតម្រូវការពួកគេ។ យើងមានការសប្បាយរីករាយ ប្រសិនបើអតិថិជនរបស់យើងភាគច្រើន អាចប្រើប្រាស់សេវាកម្មរបស់យើងកាន់តែមានភាពងាយស្រួលជាងមុន។

គួររំឭកផងដែរថា ក្រុមហ៊ុនអ៉ីអន ខេមបូឌា បានបង្កើតអាជីវកម្មអនទ្បាញរបស់ខ្លួនដោយមានឈ្មោះថា «AEON Online» នៅក្នុងឆ្នាំ ២០១៩ ស្របពេលមានការរីកចម្រើនយ៉ាងខ្លាំង នៃទីផ្សារអាជីវកម្មអនទ្បាញលើពិភពលោក ក៏ដូចជាការរីកចម្រើនគួរឲ្យកត់សម្គាល់ នៃបច្ចេកវិទ្យានៅលើទីផ្សាររបស់ប្រទេសកម្ពុជា។

លើសពីនេះទៅទៀត យើងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អតិថិជនរបស់យើង ដោយសារបទពិសោធន៍ក្នុងការជាវទំនិញអនទ្បាញ ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងសេវាកម្មរហ័សទាន់ចិត្ត។

គួរបញ្ជាក់ផងដែរថា ដោយសារកត្តាការរីកចម្រើន នៃជីវភាពរស់នៅក្នុងពេលបច្ចុប្បន្នកាន់តែមានភាពទំនើប ក្នុងបរិយាកាសនៃជំងឺឆ្លង រួមទាំងការរីកចម្រើនយ៉ាងខ្លាំងនៃបច្ចេកវិទ្យា និងសេវាអ៊ីនធឺណិតគ្របដណ្ដប់ទូទាំងប្រទេស បានជម្រុញឲ្យអ៉ីអន ពង្រឹង និងពង្រីកបន្ថែមនូវសេវាកម្មរបស់ខ្លួន ដែលអាចមានវិសាលភាពដឹកជញ្ជូនទូទាំងប្រទេស។

អតិថិជនអាចធ្វើការបញ្ជាទិញទំនិញជាច្រើនមុខតាមរយៈ៖ www.aeononlineshopping.com 

សម្រាប់ព័ត៌មានបន្ថែម៖
ហ្វេសប៊ុកផេក៖ AEON Online Cambodia
អ៉ីម៉ែល៖ [email protected]
ទូរស័ព្ទ៖ +855 81/86 760 761៕