(ភ្នំពេញ)៖ នៅក្នុងប្រទេសអភិវឌ្ឍន៍ដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុប ពេលខ្លះរឿងកំប្លែងៗទាក់ទងនឹងឆ្នោតក្លាយជាប្រធានបទ លេចឡើងនៅលើកាសែតជុំវិញពិភពលោក។

មានករណីច្រើនបានកើតឡើងដូចជាមានអ្នកសុំទានក្រីក្រម្នាក់ បានត្រូវរង្វាន់ឡូតូរាប់សិបលានដុល្លារក្នុងមួយរំពេច ហើយធ្វើឲ្យជីវិតរបស់គាត់ត្រូវបានផ្លាស់ប្តូរទាំងស្រុង។ រឿងនោះក្លាយជារឿងធម្មតាទៅហើយដែលបានកើតឡើង សូម្បីតែការសែតក៏ឈប់ធ្វើការចុះផ្សាយ។រឿងមួយទៀត ពីរនាក់ប្តីប្រពន្ធត្រូវបែកបាក់គ្នា ដោយសារតែការឈ្នះឆ្នោតផងដែរ។ រឿងចុងក្រោយមួយទៀតមិត្តភក្តិបានឈ្លោះប្រកែកគ្នា ដោយសារការបែងចែកប្រាក់រង្វាន់ពីការលេងឆ្នោតឡូតូមិនស្មើគ្នា។

ជាក់ស្តែងមានរឿងល្អៗជាច្រើនហើយក្នុងនោះក៏មានរឿងបុរសចំណាស់ម្នាក់ ដែលបានប្រើវ័យចំណាស់របស់គាត់ជួយទៅដល់ជនក្រីក្រជាងគាត់ទៅទៀត ដោយបានប្រើប្រាស់លុយដែលបានឈ្នះពីឆ្នោតឡូតូរាប់សិបលានដុល្លារ ហើយមិនតែប៉ុណ្ណោះគាត់បានបរិច្ចាកលុយពីការឈ្នះឆ្នោតពាក់កណ្តាល ជួយទៅដល់សិស្សក្រីក្រដែលមានជីវភាពខ្វះខាតនឹងមិនអាចទៅសាលាបាន ដូចគាត់កាលនៅកំពុងតែខ្វះខាតអោយពួកគេបានទៅរៀនអោយចប់ចុងចប់ដើមដូចគេឯង។ ដូច្នេះហើយឆ្នោតក៏មានផលប្រយោជន៍ដល់អ្នកដែលទិញ និងផ្តល់ភាពរីករាយនឹងរភើបដល់មនុស្សជាច្រើន។

នៅពេលនេះឆ្នោតឡូតូបានបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជា ដូចច្នេះហើយតើវាជាការស្រមើលស្រមៃតែម្នាក់ឯងរបស់ខ្ញុំមែនទេ ដែលរឿងរ៉ាវទាំងនេះវានឹងអាចចេញផ្សាយតាមកាសែតក្នុងស្រុក និងប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជាដែរ?

ក្រុមហ៊ុនឆ្នោត WL PAYCAM LOTTO 6/39 បានបើកដំំណើររយះពេល ១ខែមកហើយដល់ពេលនេះនៅប្រទេសកម្ពុជា ហើយការលក់ឆ្នោតឡូតូនៅតាមទីកន្លែងផ្សេងៗនៅជុំវិញទីក្រុងភ្នំពេញកំពុងមានការកើនឡើង។ ដោយសារតែ នៃប្រជាជនកម្ពុជាភាគច្រើនដែលមិនទាន់បានស្គាល់ពីឆ្នោតឡូតូ ដូច្នេះហើយពាក្យដែលយើងបានបញ្ជាក់នៅខាងលើថា អាចមានអ្នកក្រក្លាយជាអ្នកមានវាមិនអាចកើតឡើងភ្លាមៗមែន ប៉ុន្តែនរណាអាចទាយដឹងមុខ?

ឆ្នោតផ្សងសំណាង តែងតែធ្វើការចាប់ជារៀងរាល់សប្តាហ៍នៅក្នុងប្រទេសផ្សេងទៀតហើយ បានផ្លាស់ប្តូរជីវិតរបស់ពូកគេភ្លាមៗ។ នៅថ្ងៃទី២៦ ខែមេសា (ថ្ងៃអង្គា) នៅម៉ោង៨៖០០នាទីយប់នឹងមានការចាក់ផ្សាយឆ្នោតឡូតូនៅលើប៉ុស្ដទូរទ្សសន៍លេខ ៩ (CTV9 )និងការផ្សាយបន្តផ្ទាល់តាមរយះហ្វេសប៊ុកផេករបស់ក្រុមហ៊ុន PAYCAM Cambodia ហើយអាចធ្វើឱ្យអ្នកក្លាយជាអ្នកមានបានភ្លាមៗ។