(គៀវ)៖ រដូវកាលលីគបាល់ទាត់អ៊ុយក្រែន Ukrainian Premier League (UPL) ត្រូវបានបញ្ចប់ ហើយពានរង្វាន់ នឹងមិនមានការផ្តល់ឲ្យនោះទេ ដោយសារតែការបន្តច្បាប់អាជ្ញាសឹក នៅក្នុងប្រទេស, នេះបើតាមការបញ្ជាក់ពីលីគ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ។
មិនមានការប្រកួតត្រូវបានធ្វើឡើងនោះទេ ចាប់តាំងពីរុស្ស៊ី បានឈ្លានពានចូលអ៊ុយក្រែន កាលពីខែកុម្ភៈ ជាអ្វីដែលទីក្រុង Moscow បានហៅថា «ប្រតិបត្តិការយោធាពិសេស» មួយ។
ការប្រកួតជុំចុងក្រោយ ត្រូវបានធ្វើឡើង កាលពីខែធ្នូ មុនពេលលីគ ត្រូវសម្រាករដូវរងារយៈពេល៣ខែ។
ក្លិប Shakhtar Donetsk បានឈរនៅកំពូលតារាងលីគ ជាមួយ៤៧ពិន្ទុ ពី១៨ប្រកួត, ២ពិន្ទុ នាំមុខក្រុម Dynamo Kyiv។
"ក្លិបបាល់ទាត់ នៃលីគ Ukrainian Premier League បានគាំទ្រសំណើរ ក្នុងការបញ្ចប់រដូវកាល២០២១/២២...ចាប់តាំងពីការប្រកួតដណ្តើមពានរង្វាន់ជើងឯកនេះ មិនអាចប្រកួតបាន ដោយសារតែការបន្តច្បាប់អាជ្ញាសឹក នៅក្នុងប្រទេសអ៊ុយក្រែន", UPL បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍៕