(បាសេឡូណា)៖ ខ្សែបម្រើរបស់ក្លិប Barcelona កីឡាករ Nico Gonzalez នឹងត្រូវអវត្តមានពីការប្រកួត ដោយសារតែបាក់ឆ្អឹងម្រាមជើង និងខ្សែប្រយុទ្ធ Martin Braithwaite ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ , នេះបើតាមការឲ្យដឹងពីក្លិបលេងនៅលីគ LaLiga ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ។

ក្លិប Barcelona មិនបានបង្ហាញពីពេលវេលាកំណត់ ទៅលើការជាសះស្បើយរបស់កីឡាករ Gonzalez នោះទេ។ ខ្សែបម្រើរូបនេះ បានបង្ហាញខ្លួន៣៧ប្រកួត សម្រាប់ក្លិប Barcelona ក្នុងរដូវកាលនេះ, ស៊ុតបញ្ចូលទីបាន២គ្រាប់ និងជួយឲ្យរកគ្រាប់បាល់បាន២គ្រាប់។

ក្លិបបានឲ្យដឹងដែរថា កីឡាករ Braithwaite, ដែលបានចូលរួម៥ប្រកួត សម្រាប់រដូវកាលនេះនោះ, គឺកំពុងមានសុខភាពល្អ។

Barca កំពុងឈរនៅលំដាប់ទី៣ ក្នុងលីគ LaLiga ជាមួយនឹង៦៣ពិន្ទុ, ១៥ពិន្ទុ តាមពីក្រោយក្រុមនាំមុខ Real Madrid, ដោយនៅសល់៥ប្រកួតទៀត។ ពួកគេនឹងទទួលក្រុមភ្ញៀវ Mallorca នៅថ្ងៃអាទិត្យនេះ៕