(រ៉ូម)៖ លោក Mino Raiola, ជាភ្នាក់ងារដែលតំណាងឲ្យកីឡករបាល់ទាត់មួយចំនួន ក្នុងចំណោមកីឡាករ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតនោះ, បានស្លាប់ហើយ ក្នុងវ័យ៥៤ឆ្នាំ, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ។

បុរសសញ្ជាតពីរ ហូឡង់និងអ៊ីតាលីរូបនេះ បានធ្វើជាភ្នាក់ងារឲ្យកីឡាករជាច្រើន ក្នុងនោះរួមទាំងខ្សែប្រយុទ្ធក្លិប Borussia Dortmund កីឡាករ Erling Haaland, ខ្សែបម្រើ Manchester United កីឡាករ Paul Pogba និងខ្សែប្រយុទ្ធ AC Milan កីឡាករ Zlatan Ibrahimovic ផងដែរ។

លោក Raiola ក៏ជាប្រធានវេទិកា Football Forum ផងដែរ, ដែលតំណាងឲ្យភ្នាក់ងារ និងកីឡាកររបស់ពួកគេ៕