(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមបូឌាន ហេងស៊ីន រៀលអ៊ីស្ទេត នាល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ បានប្រារព្ធពិធីប្រកាសបើកលក់គម្រោងផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ សិនជូរី ផ្លាហ្សា ដែលមានទីតាំងស្ថិតនៅលើ ផ្លូវ២០០៥ ភូមិម៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ពិធីបើកលក់នេះដែរក៏មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អាជីវករផ្សារ អាជីវករតាមអនឡាញ និងម្ចាស់អាជីវកម្ម ក៏ដូចជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យផ្សេង ដែលជាដៃគូរសហការលក់ របស់ក្រុមហ៊ុន ហេងស៊ីន រៀលអ៊ីស្ទេតផងដែរ។

លោក លឹម រ៉ាវុធ អគ្គនាយកផ្នែកលក់ និងទីផ្សារ របស់ក្រុមហ៊ុន ខេមបូឌាន ហេងស៊ីន រៀលអ៊ីស្ទេត បានលើកឡើងថា ផ្សារទំនើប និងមជ្ឍមណ្ឌលពាណិជ្ជកម្មចម្រុះ សិនជូរី ផ្លាហ្សានេះ គឺជាគម្រោងដែលបានការសហការឡើងរវាងក្រុមហ៊ុន សិនជូរីផ្លាហ្សា គ្រុប និងក្រុមហ៊ុនអភិវឌ្ឍឃគម្រោង JLECC ដែលមានបទពិសោធន៏ផ្នែកសាងសង និង គ្រប់គ្រងគម្រោង។

ក្រុមហ៊ុន ខេមបូឌាន ហេងស៊ីន រៀលអ៉ីស្ទេត និងមានការផ្តល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេសបំផុតសំរាប់ភ្ញៀវដែរធ្វើការកក់តូបផ្សារ ហេីយបើសិនជាអាជិវករមានចំណាប់អារម្មណ៏ ឫក៏ភ្នាក់ងារអចលនទ្រព្យ ឬក្រុមហ៊ុនអចលនទ្រព្យ ចង់ធ្វើជាដៃគូរសហការសូមទំនាក់ទំនងមកកាន់លេខ 010 60 70 88 ដើម្បីទទួលបានពត៏មានលម្អិត ។

គួរបញ្ជាក់ផងដែរថា ផ្សារ និង មជ្ឈមណ្ឌលចម្រុះ សិន ជូរីផ្លាហ្សា គឺជាផ្សារទេសចរណ៍តែមួយដំបូងគេក្នុងប្រទេសកម្ពុជា ដែរមានរចនាបទជារាងត្រីកោណ ដែលមានកម្ពស់សរុប ៧ជាន់ ដែលជាន់ទី១ ដល់ ជាន់ទី៣ ជាតូបផ្សារលក់ទំនិញចម្រុះរាប់ពាន់មុខ និងការរិយាល័យ ចាប់ពីជាន់ទី៤ ដល់ជាន់ទី៧ ជាសណ្ធារគារលំដាប់ផ្កាយ៤ ដែលនៅជាន់ទី៦ ជាស្កាយបារ និងទីធ្លារសួនច្បារធំទូលាយ ដែលធ្វើឱ្យហេដ្ឋានរចនាសម័ន្ធផ្សារមានភាពទាក់ទាញបំផុត ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅខែ សីហា ឆ្នាំ២០២២នេះផងដែរ៕