(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស បានប្រកាសបើកទស្សនកិច្ចរោងចក្រ ខ្មែរ ប៊ែវើរីជីស ជាសាធារណៈឡើងវិញ ចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ ដើម្បីឆ្លើយតបទៅនឹងការស្នើសុំ និងតម្រូវការរបស់សិស្សានុសិស្ស និសិត្ស និងសាធារណជន ដែលចង់ស្វែងយល់ និងស្រាវជ្រាវបន្ថែមពីខ្សែសង្វាក់ផលិតកម្ម របស់ស្រាបៀរ ភេសជ្ជៈ និងទឹកបរិសុទ្ធ។

លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «យើងជឿជាក់ថា នេះជាដំណឹងដ៏ល្អសម្រាប់សាធារណជន ដែលបានរង់ចាំការបើកឡើងវិញនូវដំណើរទស្សនកិច្ចរោងចក្រ ខ្មែរ ប៊ែវើរីជីស នេះ។ ហើយយើងក៏សូមស្វាគមន៍អ្នកទាំងអស់គ្នាជាថ្មីម្តងទៀតផងដែរ»

កាលវិភាគទស្សនកិច្ចផ្ទាល់នៅរោងចក្រ ខ្មែរ ប៊ែវើរីជីស បើកជូនអ្នកទស្សនាចំនួន ៤ដង ក្នុងមួយថ្ងៃ៖

* ពេលព្រឹក ម៉ោង ៩:០០ និងម៉ោង ១០:០០
* ពេលរសៀល ម៉ោង ១៤:០០ និងម៉ោង ១៥:០០។

សម្រាប់ការស្នើសុំទស្សនកិច្ចរោងចក្រ សូមទាញយកលិខិតស្នើសុំតាមរយៈ QR Code នៅលើរូបភាព បន្ទាប់មកបំពេញ រួចផ្ញើទៅកាន់អ៉ីម៉ែល [email protected] ឬសម្រាប់ព័ត៌បន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ៖ (០៦១, ០៦៧, ០៦៩) ៩០២ ៩០២៕