(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ម៉ៃឡូ ក្នុងការបើកព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ជាផ្លូវការ ដែលត្រូវបានអនុវត្តតាមស្តង់ដារសុវត្ថិភាពសុខភាព និងគោលការណ៍របស់ក្រសួងសុខាភិបាលយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩។

ការប្រកួតនេះនឹងប្រព្រឹត្តិទៅរយៈពេល ៩ថ្ងៃ ចាប់ពី ថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលបានកំណត់យកវិញ្ញាសាដែលមាន សក្តានុពលចំនួន៨ ប្រភេទរួមមាន៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ និងតេក្វាន់ដូ WTF និងតេក្វាន់ដូ្ ITF ស្មើនឹង ៣៤ វិញ្ញាសា សរុប ៤២៩មេដាយ ដែលមានប្រតិភូ គ្រូបង្វិក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ១ ៦៧៧នាក់ ដែលបានមកពី ២៥រាជធានីខេត្ត។

នៅក្នុងពិធីបើកការប្រកួតព្រឹត្តិការណ៍កីឡានេះ លោក ម៉ាង គុណណូ នាយកផ្នែកប្រតិបត្តិការពាណិជ្ជកម្មរបស់ការិយាល័យតំណាងក្រុមហ៊ុន Nestlé (Thai) ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ម៉ៃឡូ នៅតែបន្តការផ្សព្វផ្សាយ និងលើកស្ទួយលើវិស័យកីឡាដល់ប្រជាជនកម្ពុជា ដោយផ្ដល់ឱកាសឱ្យសិស្សថ្នាក់បឋមសិក្សា ចូលរួមក្នុងកម្មវិធីការប្រកួតកីឡានេះ ដែលនេះបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់បំផុត ក្នុងការលើកទឹកចិត្តកុមារកម្ពុជាឱ្យ រីកចម្រើនជាមួយកីឡា ព្រោះកីឡាគឺជាគ្រូដ៏អស្ចារ្យ។

លោក ម៉ាង គុណណូ បានបញ្ជាក់ទៀតថា ម៉ៃឡូ មានគោលបំណងគាំទ្រយ៉ាងពេញទំហឹងដល់វិស័យកីឡានៅប្រទេសកម្ពុជាឱ្យមានភាពរីកចំរើន ពួកយើងតែងតែជឿថា កីឡាគឺជាគ្រូដ៏អស្ចារ្យនៃជីវិត។ កីឡាបានបង្រៀនដល់កុមារឱ្យយល់ដឹងអំពីតម្លៃ និងជំនាញដែលអាចជួយពួកគេឱ្យទទួលបានភាពជោគជ័យក្នុងអាជីព និងជីវិតពួកគេ។
កីឡាបានដើរតួជាគ្រឹះដ៏សំខាន់ក្នុងការពង្រឹងផ្នែកកាយសម្បទាមាំមួន និងផ្លូវចិត្តឲ្យរឹងមាំ ពីការតាំងចិត្ត ភាពអំណត់អត់ធន់ ចេះយោគយល់អធ្យាស្រ័យ ភាពកា្លហាន ក្នុងការពុះពារឆ្លងគ្រប់ឧបសគ្គ និងជំនះភាពភ័យខ្លាច។

លើសពីនេះទៅទៀត កីឡាក៏ជួយលើកកម្ពស់ភាពជាអ្នកដឹកនាំ សាមគ្គីភាពតាមរយៈការងារជាក្រុម ទំនុកចិត្តលើខ្លួនឯង និងការគោរពច្បាប់។ ម៉ៃឡូ លើកទឹកចិត្តកុមារ លេងកីឡាឱ្យបានញឹកញាប់ ក៏ដូចជាផ្តល់ឱ្យពួកគេនូវភេសជ្ជៈ ម៉ៃឡូ ដែលតែងតែនៅក្បែរ និងគាំទ្រអ្នកម្តាយគ្រប់រូបដែលចង់ឱ្យកូនធំឡើងជាមួយភាពជោគជ័យ មានសុខភាពរាងកាយ និងស្មារតីរឹងមាំ។ ម៉ៃឡូ មានអាហារូបត្ថម្ភសំខាន់ៗដែលផ្តល់ថាមពលដល់កូនអ្នក ដូច្នេះពួកគេអាចធ្វើអ្វីបានល្អបំផុត។

លោកបានអះអាងទៀតថា នេះបានឆ្លុះបញ្ចាំងពីគោលបំណងរបស់ Nestle ក្នុងការបង្កើនគុណភាពជីវិតសម្រាប់មនុស្សគ្រប់គ្នានាពេលបច្ចុប្បន្ននេះ និងសម្រាប់មនុស្ស ជំនាន់ក្រោយ ប្រកបដោយសុខភាពល្អប្រសើរតាមរយៈការផ្តល់អាហារដែលមានគុណភាព។ ម៉ៃឡូ មានមោទនភាពដែលបានសម្រេចបាននូវជំហានដ៏សំខាន់ ក្នុងការ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ឆ្ពោះទៅរកគោលដៅ ប្រទេសកម្ពុជាយើងនិងក្លាយជាប្រទេសដែលប្រជាជនមានសុខភាពល្អ។

នៅគ្រប់ការប្រកួត ម៉ៃឡូ នឹងផ្តល់ភេសជ្ជៈដែលមានអាហារូបត្ថម្ភល្អៗមានរសជាតិសូកូឡាដ៏ឈ្ងុយឆ្ងាញ់ ដែលផ្សំពីទឹកដោគោ ស្រូវសាឡី និងកាការ ដែលសម្បូរដោយ សារធាតុ ចិញ្ចឹមដល់កីឡាករ កីឡាការិនីទាំងអស់ ដែលត្រូវការថាមពលជាចាំបាច់ដើម្បីបញ្ចេញឱ្យអស់ពីសមត្ថភាព ក្នុងការប្រកួតរបស់ពួកគេបានកាន់តែប្រសើរ។

ម៉ៃឡូ សង្ឃឹមថា កិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតនាពេលនេះ នឹងក្លាយជាកត្តាជំរុញដ៏សំខាន់មួយសម្រាប់ក្មេងៗ ឆ្ពោះទៅ រកជីវិតរស់នៅដែលមានសុខភាពល្អ និងកាន់តែសកម្ម។

សូមបញ្ជាក់ថា Nestlé ជាក្រុមហ៊ុនអាហារ និងភេសជ្ជៈដ៏ធំបំផុតក្នុងពិភពលោក និងមានវត្តមាននៅក្នុងប្រទេសចំនួន ១៩០នៅទូទាំងពិភពលោក ហើយមានបុគ្គលិកចំនួន ៣០៨ ០០០នាក់ បានប្តេជ្ញាចិត្តសម្រេចឱ្យបាននូវគោលបំណងរបស់ Nestlé ក្នុងការបង្កើនគុណភាពជីវិតដល់មនុស្សគ្រប់គ្នានាពេលបច្ចុប្បន្ននេះ និងសម្រាប់មនុស្ស ជំនាន់ក្រោយ ប្រកបដោយសុខភាពល្អប្រសើរតាមរយៈការផ្តល់អាហារមានដែលគុណភាព។

Nestlé ផ្តល់នូវផលិតផល និងសេវាកម្មដ៏ធំទូលាយសម្រាប់មនុស្ស និងសត្វចិញ្ចឹមរបស់ពួកគេពេញមួយជីវិត។ ស្លាកយីហោជាង ២០០០ របស់ក្រុមហ៊ុននេះ មានតាំងពីស្លាកយីលំដាប់ថ្នាក់ពិភពលោកដូចជា NESCAFÉ ឬ NESPRESSO និង MAGGI ក៏ដូចជាស្លាកយីហោដែលស្របតាមតម្រូវការក្នុងប្រទេសនីមួយៗរួមមាន៖ ទឹកដោះគោឆៅណេសត្លេសញ្ញាខ្លាឃ្មុំ BEAR BRAND និង ម៉ៃឡូ។ ប្រតិបត្តិការរបស់ក្រុមហ៊ុនត្រូវបានជំរុញឡើងតាមរយៈយុទ្ធសាស្ត្រ ដែលផ្តោតសំខាន់លើការផ្តល់ នូវអាហារូបត្ថម្ភល្អៗ ផ្នែកសុខភាព និងសុខុមាលភាពដល់អតិថជន ។

ក្រុមហ៊ុន Nestlé មានទីស្នាក់ការនៅទីក្រុង Vevey ប្រទេសស្វ៊ីស ត្រូវបានបង្កើតឡើងតាំងពីជាង ១៥០ឆ្នាំមុនមកម្ល៉េះ។ ផលិតផលទឹកដោះគោផ្សំ ជាមួយសូកូឡា និងស្រូវសាឡី ម៉ាក ស្លាកយីហោម៉ៃឡូ របស់ Nestlé នៅកម្ពុជា រួមមាន៖ ម៉ៃឡូ 3-in-1 ម៉ៃឡូម្សៅកំប៉ុង និងម៉ៃឡូប្រអប់៕