(ភ្នំពេញ)៖ ក្រុមហ៊ុន Gold Financial Global Investment Co., Ltd ហៅកាត់ថា (GFG INVESTMENT) គឺជាក្រុមហ៊ុនដែលឈរជើងនៅក្នុងវិស័យ FOREX យូរជាងគេ, ធំជាងគេនៅក្នុងប្រទេសកម្ពុជា និងមានបទពិសោធន៍ជាង២០ឆ្នាំ ជាអន្ដរជាតិក្នុងការប្រឹក្សាយោបល់លើការទិញលក់តម្លៃហាងឆេងរូបិយប័ណ្ណអន្ដរជាតិ, លោហៈធាតុមានតម្លៃ (មាស, ប្រាក់), ប្រេងឆៅ និងផលិតផលកសិកម្ម -ល- មកទល់ពេលបច្ចុប្បន្នក្រុមហ៊ុន GFG INVESTMENT ត្រូវបានបង្កើតឡើងរយៈ១៣ឆ្នាំមកហើយដោយគិតចាប់ពីឆ្នាំ ២០១០។

នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ថ្មីៗនេះ ក្រុមហ៊ុន GFG INVESTMENT បានប្រារព្ធឡើងនូវកម្មវិធីចាប់រង្វាន់ «Lucky Draw Promotion» ដ៏ធំអស្ចារ្យ ដើម្បីជាការ អបអរសាទរខួបគម្រប់១៣ឆ្នាំ នៃការបង្កើតឡើងរបស់ក្រុមហ៊ុន ក៏ដូចជាការផ្ដល់ជូនបន្ថែមទៅកាន់អតិថិជននូវរង្វាន់លើកទឹកចិត្តជាច្រើន ជិត៤០រង្វាន់។ ក្រុមហ៊ុនក៏សុំធ្វើ ការអបអរសាទរផងដែរ សម្រាប់អតិថិជនដែលមានសំណាងទទូលបានរង្វាន់ធំគឺម៉ូតូ Honda Scoopy ស៊េរីឆ្នាំ 2022 ដោយមានការផ្ដល់កិត្តយសក្នុងការចាប់រង្វាន់ ដោយលោក ស្រី សំណាងនាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន GFG INVESTMENT។

កម្មវិធីត្រូវបានប្រព្រឹត្តទៅយ៉ាងរលូតអមជាមួយកម្មវិធីសប្បាយៗជាច្រើនរួមជាមួយនឹងការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងល្អៗ ទាក់ទងនឹង «ការជួញដូរ ក្នុងទីផ្សារសាកល ក៏ដូចជាបច្ចុប្បន្នភាពនៃការជួញដូរក្នុងវិស័យ FOREX» ពីគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន រួមមាន៖ លោក សុខ ហេង នាយកអភិវឌ្ឍន៍ធុរៈកិច្ចនៃក្រុមហ៊ុន GFG INVESTMENT និងលោក យន ចាន់ម៉េងសុង ប្រធានភ្នាក់ងារជើងសារឧបករណ៍និស្សន្ទនៃក្រុមហ៊ុន GFG INVESTMENT។

ក្នុងនោះ ក្រុមហ៊ុនក៏បានប្រកាសបើកផងដែរ នូវមហាព្រឹតិ្តការណ៍ដែលនឹងត្រូវបានរៀបចំនៅក្នុងពេលខាងមុខនេះផងដែរគឺ កម្មវិធីប្រកួតប្រជែង The Financial Battle Contest ជាមួយនឹងប្រាក់រង្វាន់១៨,០០០ដុល្លារអាមេរិក ដោយអតិថិជនគ្រាន់តែចំណាយរយៈពេល៣ម៉ោង ក្នុងការជួញដូរក្នុងទីផ្សារឧបករណ៍និស្សន្ទ។ សម្រាប់កម្មវិធីប្រកួត The Financial Battle Contest នេះដែរនឹងត្រូវបានរៀបចំឡើងនៅក្នុងថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២ (វេលាម៉ោង៧ល្ងាច រហូតដល់ម៉ោង១០យប់)។

កាន់តែពិសេសជាងនេះ បេក្ខជនទាំងអស់នឹងទទួលបាននូវព័ត៌មានមូលដ្ឋាន អំពីការវិភាគទីផ្សារដើម្បីជាការជំនួយក្នុងការចូលទិញ និងលក់ក្នុងទីផ្សារដោយអ្នកបច្ចេកទេស ជំនាញពីប្រទេសក្រៅ។ លើសពីនេះទៅទៀត ក្រុមហ៊ុននឹងមានការរៀបចំនូវការទទួលទានអាហារ និងភេសជ្ជៈដ៏ច្រើនសំបូរបែប ដោយឥតគិតសម្រាប់អតិថិជនដែលបានចូលរួម។

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមប្រកួតសូមធ្វើការចុចនៅលើតំណរ Link នេះដើម្បីធ្វើការចុះឈ្មោះ៖ https://docs.google.com/forms/d/e/1FAIpQLSexqisFlOnnnpMuH0Zff76lT3jAFprEbn5smYZvDItK0P-YRg/viewform ឬឆាតមកកាន់ Facebook Page ផ្ទាល់របស់ក្រុមហ៊ុនដើម្បីទទួលបានការផ្ដល់ជូណព័ត៍មានលម្អិតពីសហការី៖ https://www.facebook.com/gold268 ឬ Telegram Channel ផ្ទាល់របស់ក្រុមហ៊ុន៖ https://t.me/+7g90VfjuRtxkMzFl

ក្រុមហ៊ុនពិតជាមានក្ដីសោមន្សរីករាយជាខ្លាំងចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់អតិថិជនទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីចាប់រង្វាន់ និងជាពិសេសក៏សូមអរគុណនូវទឹកចិត្ត ដ៏ធំធេងរបស់អតិថិជនដែលតែងតែជឿជាក់ និងទុក្ខចិត្តក្នុងការប្រឹក្សាលើការទិញលក់ជាមួយនឹងភ្នាក់ងារជំនាញខាងផ្នែកប្រឹក្សារបស់ក្រុមហ៊ុននាពេលកន្លងមក៕