(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរ GANZBERG បានរកឃើញអ្នកឈ្នះរង្វាន់ក្នុងកម្មវិធី GANZBERG អាពាហ៍ពិពាហ៍លំដាប់ពិភពលោក ដែលឈ្នះទឹកប្រាក់សុទ្ធ ១០០០០ដុល្លារ ១ រង្វាន់ និង ១០០០ដុល្លារ ៥០ រង្វាន់រហូតដល់៥១គូថ្មីសម្រាប់ដើមឆ្នាំ២០២២នេះ នៅតាមខេត្តក្រុងផ្សេងៗគ្នាពីទូទាំងប្រទេស ពីការជាវស្រាបៀរ GANZBERG សម្រាប់កម្មវិធីអពាហ៍ពិពាហ៍ និងជប់លាងផ្សេងៗ។

ការចាប់ឆ្នោតលើកទី២នេះ ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ក្នុងការប្រគំតន្ត្រីប្រចាំសប្តាហ៍ GANZBERG Uber Concert 2022 នៅស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV។

គូស្វាមីភរិយា ដែលឈ្នះទឹកប្រាក់ ១០០០០ដុល្លារបានទៅលើ កូនកម្លោះធឿន សុថា និង កូនក្រមុំ វុត ស្រីណា ស្រុកមេសាង ខេត្តព្រៃវែង។

ហ្គេនស៍បឺគអាពាហ៍ពិពាហ៍លំដាប់ពិភពលោក ឈ្នះទឹកប្រាក់សុទ្ធ ១០,០០០ ដុល្លារ និង១,០០០ ដុល្លារ។ រឹតតែអស្ចារ្យទិញហ្គេនស៍បឺគ ឈុត ១០០កេស ឡើងទៅថែមជូនទូរទស្សន៍ ១គ្រឿង ភ្លាមៗ សម្រាប់ ៤០០០គូដំបូង។

ហ្គេនស៍បឺគ ផលិតដោយជនជាតិអាល្លឺម៉ង់ ឈ្ងុយឆ្ងាញ់កំរិតពិភពលោក៕