(ភ្នំព៣ញ)៖ ឱកាសការងារថ្មីៗមកដល់ហើយ សម្រាប់អ្នកដែលមានសក្តានុពល ជាពិសេសគឺយុវជន យុវនារី ដែលកំពុងត្រូវការបទពិសោធន៍ក្នុងវិស័យធនាគារ។ ឥឡូវនេះ ធនាគារ ជីប ម៉ុង ដែលកំពុងរីកលូតលាស់យ៉ាងគួរឱ្យកត់សម្គាល់នៅកម្ពុជា កំពុងត្រូវការបុគ្គលិកជាច្រើនរូប ជាមួយនឹងមុខតំណែងជាច្រើន។

លោក John BELL អគ្គនាយកធនាគារ ជីប ម៉ុង ដែលមានបទពិសោធន៍ជាង២៥ឆ្នាំក្នុងវិស័យធនាគារ បានមានប្រសាសន៍ថា៖ “ធនាគារ ជីប ម៉ុង កំពុងស្វែងរកបុគ្គលិកដែលមានឆន្ទៈខ្ពស់ និងមានភាពស្វាហាប់ ដើម្បីបម្រើការងារក្នុងផ្នែកជាច្រើនដូចជា ផ្នែកគ្រប់គ្រងទំនាក់ទំនង ផ្នែកគ្រប់គ្រងសាខា ផ្នែកប្រតិបត្តិការធនាគារ ផ្នែកធនាគារឌីជីថល ផ្នែកទីផ្សារ ជាដើម។

លោក John បានបន្តថា៖ “ពួកយើងផ្ដល់ឱកាសឱ្យបេក្ខជន និងបេក្ខនារី ដែលមានសមត្ថភាពចូលរួមជាមួយពួកយើង ដើម្បីអភិវឌ្ឍធនាគារដែលកំពុងឈានមុខគេមួយនៅកម្ពុជា ហើយស្របពេលជាមួយគ្នានេះដែរ បេក្ខជន និងបេក្ខនារី ក៏មានឱកាសអភិវឌ្ឍខ្លួនជាមួយនឹងក្រុមការងារ ដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យធនាគារ និងថែមទាំងទទួលបានចំណូលដ៏សមរម្យទៀតផង។

បច្ចុប្បន្ន ធនាគារ ជីប ម៉ុង កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងសេវាកម្មធនាគារបែបឌីជីថលដ៏ទំនើប សមស្របទៅនឹងតម្រូវការរបស់អតិថិជន។ ក្នុងរយៈពេលតែ ៣ឆ្នាំប៉ុណ្ណោះ ទ្រព្យសកម្មរបស់ធនាគារ ជីប ម៉ុង បានកើនឡើងរហូតដល់១ពាន់លានដុល្លារអាមេរិក មានសាខាប្រតិបត្តិការសរុបចំនួន ១៣ និងកំពុងឈានទៅពង្រីកសាខាបន្ថែមទៀតក្នុងពេលដ៏ខ្លីខាងមុខ។ ចក្ខុវិស័យរបស់ធនាគារ ជីប ម៉ុង គឺកា្លយខ្លួនជាធនាគារពាណិជ្ជដែលឈានមុខគេមួយនៅកម្ពុជា។

ចាប់យកឱកាសការងារល្អៗឥឡូវនេះ ដោយផ្ញើ CV របស់អ្នកទៅកាន់៖
- ធនាគារ ជីប ម៉ុង : https://bit.ly/3tPJerk
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ☎️010 492 669 / 017 748 467 / 067 563 563 ឬអ៊ីមែល៖ [email protected], Facebook: https://www.facebook.com/ChipMongBankCareers/
សូមទស្សនាវីដេអូខាងក្រោម៖