(ភ្នំពេញ)៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំពិធីក្រុងពាលី ដើម្បីសម្ពោធអគារសាលសន្និបាត ឬសាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល (PH Grand Hall) ដែលនឹងបើកដំណើរការចាប់ពីខែឧសភា ឆ្នាំ២០២២ តទៅនេះ។

ជាមួយគ្នានោះ ដើម្បីអរគុណ និងអបអរសាទរនូវសមិទ្ធផលរបស់សមាជិកមហាគ្រួសារ ប៉េង ហួត គ្រុប ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ជាមួយនឹងឆន្ទៈដ៏មោះមុត ដើម្បីសម្រេចរាល់គ្រប់កិច្ចការជាមួយគ្នានាពេលកន្លងមក ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំ ជារាត្រីដ៏អស្ចារ្យនៃការជួបជុំមហាគ្រួសារ ប៉េង ហួត គ្រុប។

ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ ដ៏លំបាកក៏ពិតមែន គេសង្កេតឃើញថា ក្រុមហ៊ុន ប៉េង ហួត គ្រុប នៅតែបន្តការខិតខំបង្កើតគម្រោងថ្មីៗ ជាក់ស្តែងដូចជាគម្រោង ហ្រ្គេនស្ដាផ្លាទីនីម អេកូ ខូលិកសិន ដែលជាគម្រោងពិសេសតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អជាងគេ និងសួនបៃតងចម្រុះពណ៌ជាដេីម។

ក្រៅពីលំនៅឋានទំនើបប្រណិតហើយនោះ ក្រុមហ៊ុនក៏បានពង្រីកការវិនិយោគ លើគម្រោងអាជីវកម្មផ្សេងៗទៀត ដែលមានផ្សារទំនើបល្អប្លែក សួនកម្សាន្ត យូរ៉ូផាក (PH Euro Park) សាលសន្និបាត និងប្រារព្ធពិធីមង្គលការ ភីអេច ហ្រ្គេនហល ខណៈពេលដែលក្រុមហ៊ុន ទើបតែនឹងប្រារព្ធពិធីសម្ពោធដាក់ឱ្យដំណើរការ អគារសាលសន្និបាត ឬ សាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល ដែលនឹងបើកដំណើរការចាប់ពី ខែឧសភា ឆ្នាំ២០២២ តទៅនេះផងដែរ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ អគារសាលសន្និបាត ឬ សាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល រួមជាមួយកម្មវិធីជប់លៀងបុគ្គលិកប្រចាំឆ្នាំនេះ លោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល ប៉េង ហួត គ្រុប បានឱ្យដឹងថា អស់រយៈពេលជាង២ឆ្នាំមកនេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ក្រុមហ៊ុន ប៉េង ហួត គ្រុប នៅតែបន្តឈរជើងយ៉ាងរឹងមាំ ក្នុងទីផ្សារអចលនទ្រព្យក្នុងតំបន់ និងក្រៅតំបន់ ខណៈពេលដែលក្រុមហ៊ុនមួយចំនួនបានផ្អាកដំណើរការ និងកាត់បន្ថយចំនួនបុគ្គលិក ប៉ុន្តែក្រុមហ៊ុន ប៉េង ហួត គ្រុប វិញមិនបានកាត់បន្ថយបុគ្គលិកនោះទេ ដោយក្រុមហ៊ុននៅតែបន្តការខិតខំបង្កើតគម្រោងថ្មីៗ ជាក់ស្តែងដូចជាគម្រោង ហ្រ្គេនស្ដាផ្លាទីនីម អេកូ ខូលិកសិន ដែលជាគម្រោងពិសេសតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អជាងគេដូចជា៖ ផ្លូវជិះកង់ ផ្លូវរត់ប្រណាំងស្ដង់ដាអន្តរជាតិ សួនសាធារណៈក្នុងគម្រោងដែលធំជាងគេ និងក្លឹបហាត់ប្រាណលំដាប់ផ្កាយប្រាំ ។

លោកបន្ដថា ក្រៅពីលំនៅឋានទំនើបប្រណិតហើយនោះ ក្រុមហ៊ុនក៏បានពង្រីកការវិនិយោគ ទៅលើគម្រោងអាជីវកម្មផ្សេងៗទៀត ដែលមានផ្សារទំនើបល្អប្លែក សួនកម្សាន្ត យូរ៉ូផាក សាលសន្និបាត និងប្រារព្ធពិធីមង្គលការ ភីអេច ហ្រ្គេនហល ខណៈពេលដែលក្រុមហ៊ុនបានរៀបចំកម្មវិធីជប់លៀងជូនបុគ្គលិក ក្នុងសាលសន្និបាត និងប្រារព្ធពិធីមង្គលការ ភីអេច ហ្រ្គេនហលនេះ ដែលជាកម្មវិធីដំបូង ហើយក៏អាចចាត់ទុកថាជាការសម្ពោធអគារមុននឹងបើកទទួលរៀបចំកម្មវិធីជាសាធារណៈផងដែរ ។

លោកឧកញ៉ា ក៏បានសំដែងនូវអំណរគុណ និងអបអរសាទរនូវសមិទ្ធផលរបស់សមាជិកមហាគ្រួសារ ប៉េង ហួត គ្រុប ទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ជាមួយនឹងឆន្ទៈដ៏មោះមុត ដើម្បីសម្រេចរាល់គ្រប់កិច្ចការជាមួយគ្នានាពេលកន្លងមក ។

គួរបញ្ជាក់ផងដែរថា អគារសាលសន្និបាត ឬសាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល ដែលជាអគារដ៏ប្រណីតលំដាប់ផ្កាយប្រាំដំបូងបង្អស់របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានទទួលពានរង្វាន់ ពីទីក្រុងឡុងដ៍ និងមានវិសាលភាពទទួលស្វាគមន៍ភ្ញៀវរាប់ពាន់នាក់ សម្រាប់ការរៀបចំកម្មវិធីសន្និសីទ កម្មវិធីតាំងពិព័រណ៍ កិច្ចប្រជុំតូចធំ កម្មវិធីអាពាហ៍ពិពាហ៍ និងកម្មវិធីជួបជុំផ្សេងៗ ។

អគារសាលសន្និបាតនេះ គឺមានការរចនាម៉ូដតាមបែបអឺរ៉ុបទំនើប ខាងក្រៅរំលេចដោយការប្រើបច្ចេកវិទ្យាភ្លើងពណ៌យ៉ាងវិសេស រីឯផ្នែកខាងក្នុងវិញបំពាក់ទៅដោយបរិក្ខាដែលមានម៉ូឌែលចុងក្រោយគេទាំងអំពូលភ្លើង ទាំងព្រំ រួមជាមួយអេក្រង់យក្ស LED ចំនួន៥ ផងដែរ ។

អគារសាលសន្និបាតលំដាប់ផ្កាយប្រាំនេះ គឺមានកម្ពស់ដល់ទៅ៥ជាន់ ដោយក្នុងនោះរួមានជណ្តើរយន្ត ចំណតក្រោមដី២ជាន់ ខណៈជាន់ទី១ មាន២ហល សម្រាប់រៀបចំកម្មវិធី និងជាន់ទី២ មានបន្ទប់សម្រាប់កិច្ចប្រជុំចំនួន៦។

ក្រៅពីនេះក៏រួមមានចំណតរថយន្តសរុបដល់ទៅ ១,៧០០ចំណត ព្រមទាំងចំណតម៉ូតូអាចដាក់បានរហូតដល់ជាង ១,២០០ចំណត ខណៈដែលចំណត ឧទ្ធម្ភាគចក្រ (Helicopter) មានរហូតដល់ទៅ ចំនួន៤ធំៗ៕