(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង ដែលជាធនាគារពាណិជ្ជបែបឌីជីថលឈានមុខគេមួយនៅកម្ពុជា និងសិល្បៈការនីដ៏ល្បីល្បាញ អ្នកនាង ឱក សុគន្ធកញ្ញា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈជាផ្លូវការ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។

banner

អគ្គនាយកនៃធនាគារ ជីប ម៉ុង លោក ចន ប៊ែល បានលើកឡើងថា ធនាគារ ជីប ម៉ុង ពិតជាមានក្តីរំភើបរីករាយដែលបានចុះកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈជាមួយអ្នកនាង ឱក សុគន្ធកញ្ញា ដែលជាសិល្បៈការនីដ៏ឆ្នើមនៅកម្ពុជា។ តំណែងទូតសុច្ឆន្ទៈនេះ គឺស័ក្តិសមបំផុតដោយសារអ្នកនាង គឺជាអ្នកដែលមានទស្សនវិស័យវែងឆ្ងាយចំពោះជម្រើសដៃគូហិរញ្ញវត្ថុ ដែលមានទំនុកចិត្តសម្រាប់ការរស់នៅបែបសម័យថ្មី ដែលស្របនឹងចក្ខុវិស័យរបស់ធនាគារ ជីប ម៉ុង ក្នុងការផ្ដល់ជូនដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប និងមានភាពច្នៃប្រឌិតតាមរយៈបច្ចេកវិទ្យាទំនើប។

ចំណែកអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញអារម្មណ៍រំភើបក្នុងការក្លាយជាទូតសុច្ឆន្ទៈរបស់ធនាគារ ជីប ម៉ុង ដែលជាធនាគារមួយមានចក្ខុវិស័យវែងឆ្ងាយ ផ្ដោតជាសំខាន់លើសេវាកម្ម និងផលិតផលទំនើប និងជឿនលឿន ដើម្បីបំពេញតម្រូវការអតិថិជន។ អ្នកនាងរីករាយក្នុងការចែករំលែក និងណែនាំបទពិសោធន៍ក្នុងនាមជាអតិថិជនផ្ទាល់របស់ធនាគារ ជីប ម៉ុង និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយពីផលិតផល និងសេវាកម្មថ្មីៗជូនដល់អតិថិជន និងប្រជាពលរដ្ឋ។ ស្របនឹងការចុះហត្ថលេខា អ្នកនាងនឹងត្រៀមបង្ហាញខ្លួននៅក្នុងស្ប៉តពាណិជ្ជកម្មរបស់ធនាគារឆាប់ៗនេះ ដើម្បីបង្ហាញពីសក្ដានុពលដ៏សម្បូរបែបរបស់ធនាគារ ជីប ម៉ុង។

គួររំឭកថា ធនាគារ ជីប ម៉ុង បានបើកដំណើរការតាំងពីឆ្នាំ២០១៩ និងជាពាណិជ្ជកម្មមួយក្នុងចំណោមពាណិជ្ជកម្មទាំង១៣របស់ក្រុមហ៊ុន ជីប ម៉ុង។ បច្ចុប្បន្ននេះ ធនាគារ ជីប ម៉ុង មានសាខាប្រតិបត្តិការសរុបចំនួន១៣ និងភា្នក់ងារធនាគារជិត១៥០ទីតាំង។ ធនាគារមានផែនការពង្រីកសាខា និងភ្នាក់ងារធនាគារបន្ថែមទៀត ដើម្បីបង្កើននូវសក្តានុពលនូវក្នុងការផ្ដល់ជូននូវផលិតផល និងសេវាកម្មធនាគារយ៉ាងសម្បូរបែបជូនដល់អតិថិជនក្នុងស្រុក ជាពិសេសដើម្បីអភិវឌ្ឍដៃគូអាជីវកម្មឱ្យកាន់តែរីកចម្រើន និងប្រកបដោយទំនុកចិត្ត។

សម្រាប់ព័ត៌មានបន្ថែម សូមទៅកាន់សាខាធនាគារ ជីប ម៉ុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនង 081/066 811 911 ឬតាមដានទំព័រហ្វេសប៊ុក Chip Mong Bank (www.facebook.com/chipmongbank)