(ភ្នំពេញ)៖ ក្រុមបាល់ទាត់ខេត្តព្រៃវែងអេហ្វស៊ី នឹងបើកទា្វរកីឡដ្ឋានរបស់ខ្លួនទទួលភ្ញៀវវិសាខា ក្នុងសប្តាហ៍ទី២ ប្រចាំពូល D នៃពានរង្វាន់ League Cup 2022 នៅថ្ងៃអាទិត្យ ទី០៨ ខែឧសភា។

ព្រៃវែង កាលពីប្រកួតបើកឆាកសប្តាហ៍ទី១ បានយកឈ្នះម្ចាស់ផ្ទះអង្គរថាយហ្គឺរ ក្នុងលទ្ធផល ១-០ និងឡើងឈរលេខ២ ជាមួយ ៣ពិន្ទុនៃពូល D នៅពេលដែលគូប្រជែងនាចុងសប្តាហ៍នេះ វិសាខា ក៏បានបំបាក់ក្រុមណិចស្តិបអេហ្វស៊ី យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-០ នៅក្នុងទឹកដីរបស់ខ្លួនដែរ ដើម្បីឡើងទៅឈរនៅកំពូលតារាងជាបណ្តោះអាសន្នក្នុងពូលជាមួយគ្នា។ ខាងក្រោមនេះ ជាគូប្រកួតរបស់ក្រុមទាំងក្រុមទាំង១៦ ដែលត្រូវប៉ះគ្នាចុងសប្តាហ៍។

ការប្រកួតនៅថ្ងៃសៅរ៍ ទី០៧ ខែឧសភា ឆ្នាំ២០២២ រូមមាន៖
១៖ ISI ដង្កោសែនជ័យ Vs គិរីវង់សុខសែនជ័យ
២៖ កោះកុងអេហ្វស៊ី Vs ណាហ្គា
៣៖ សៀមរាបអេហ្វស៊ី Vs កងយោធពលខេមរភូមិន្ទ
៤៖ អគ្គិសនីកម្ពុជា Vs ព្រះខ័នរាជស្វាយរៀង។

ការប្រកួតនៅថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ២០២២ វិញនោះរួមមាន៖
១៖ សាលាបាល់ទាត់ជាតិបាទី Vs ភ្នំពេញក្រោន
២៖ នគរបាលជាតិ Vs បឹងកេត
៣៖ ណិចស្តិបអេហ្វស៊ី Vs អង្គរថាយហ្គឺរ
៤៖ ព្រៃវែងអេហ្វស៊ី Vs វិសាខា៕