(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសទទួលស្គាល់ជាសារធារណៈចំពោះសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ដោយស្របច្បាប់លើផលិតផលឧបករណ៍អេឡិចត្រូនិក និងគ្រឿងអគ្គិសនីម៉ាក CHINT របស់ក្រុមហ៊ុន CHINT GROUP CORPORATION ដោយក្រុមហ៊ុន ស្នេថេក ត្រេឌីង ឯ.ក (SchneiTec Trading Co., ltd) ។ នេះបើតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា «សូមជម្រាបលោក/លោកស្រីប្រធានថា ក្រសួងពាណិជ្ជកម្មឯកភាពកត់ត្រាទទួលស្គាល់ សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលឧបករណ៍អេឡិចត្រូនិក និងគ្រឿងអគ្គិសនីពាក់ម៉ាកខាងលើ ក្នុងព្រះរាជាណាចក្រកម្ពុជា របស់ក្រុមហ៊ុន ស្នេថេក ត្រេឌីង ឯ.ក ដែលទទួលបានពី ក្រុមហ៊ុន CHINT GROUP CORPORARTION ដូចបានចែងក្នុងលិខិតប្រគល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខដែលក្រសួងតម្កល់ទុករួចហើយ»

ជាមួយគ្នានេះដែរ ក្រុមហ៊ុន SCHNEITEC TRADING CO.,LTD បានប្រកាសថា «យើងខ្ងុំសូមព្រមាន និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនណាដែលក្លែងបន្លំរបស់ក្លែងក្លាយចេញចរាចរលក់នៅតាមទីផ្សារ និងមិនទទួលខុសត្រូវចំពោះឌីស្យុងទ័រម៉ាក CHINT ដែលខុសច្បាប់ផ្សេងៗនោះទេ។ ឌីស្យុងទ័រម៉ាក CHINT ដែលត្រឹមត្រូវតាមស្ដង់ដារ អាចប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាបាន គឺមានសញ្ញា CE ជាសម្គាល់»

សូមអានសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មខាងក្រោមនេះ៖