(ភ្នំពេញ)៖ មកដល់ហើយកម្មវិធីប្រូម៉ូសិនថ្មីប្លែក ពុំធ្លាប់មានពីមុនមកនោះគឺ Mega Sales ដែលអតិថិជនអាចមានឱកាសឈ្នះរង្វាន់ធំគឺ ខុនដូអ័រគីដេចំនួន១រង្វាន់ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ និងរថយន្តដ៏ថ្មីស្រឡាងម៉ាក Toyota Raize ចំនួន២គ្រឿង ជាមួយនឹងរង្វាន់ផ្សេងទៀតជាច្រើនរួមមាន៖ MacBook Pro, iPhone 13 Pro Max, Electric Scooter, Smart Projector, Electric Scooter, Walking Pad, Machin Dishwasher, និងរង្វាន់ Robot Vacuum-Mop សរុបទាំងអស់៥០រង្វាន់។

កម្មវិធីប្រូម៉ូសិននឹងចាប់ផ្តើមចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់បំណាច់ខែកក្កដាឆ្នាំ២០២២ សម្រាប់គម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ និងគម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រាល់ការកក់ផ្ទះប្រភេទណាមួយដែលក្រុមហ៊ុន បានកំណត់នោះអតិថិជន និងទទួលបានសន្លឹកឆ្នោត ដើម្បីទទួលបានឱកាសក្នុងការឈ្នះរង្វាន់ ដែលបានរៀបរាប់ខាងលើ។ កាលបរិច្ឆេទនៃការចាប់រង្វាន់ និងធ្វើឡើងនៅខាងសីហាខាងមុខនេះ។

ដូច្នេះកុំឲ្យឱកាសដ៏កម្រនេះកន្លងផុតទៅឲ្យសោះ មកទទួលយកការផ្តល់ជូនប្រូម៉ូសិនពិសេសនេះ។

អតិថិជនអាចជ្រើសរើសប្រភេទផ្ទះណាមួយ នៃគម្រោងទាំង២របស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ដែលរួមមានគេហដ្ឋានគ្រប់ប្រភេទដូចជា៖ វីឡាទោល, វីឡាភ្លោះ, វីឡាកូនកាត់, ផ្ទះប្រកបអាជីវកម្មហ្ស៊បហោសន៍, ដីឡូតិ៍គ្រប់ទំហំ។ គម្រោងនីមួយៗរបស់អ័រគីដេសុទ្ធតែ មានទីតាំងស្ថិតនៅតំបន់ដែលមានសក្តានុពលខ្ពស់ ងាយស្រួលក្នុងការប្រកបអាជីវកម្ម រស់នៅ និងធ្វើដំណើរទៅមក។

សម្រាប់ព័ត៌មានលម្អិត អតិថិជនក៏អាចអញ្ជើញទៅទស្សនាផ្ទាល់ នៅការិយាល័យលក់ទាំង២ទីតាំងដែលនៅជិតលោកអ្នក
១៖ គម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី ទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ៦អា សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ធ្វើដំណើរត្រឹមតែជាង ៧គីឡូម៉ែត្រប៉ុណ្ណោះពីស្ពានជ្រោយចង្វារ រួចបត់ស្តាំតាមស្តុបអ័រគីដេ។

២៖ គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង តាមបណ្តោយផ្លូវ វត្តតាំងកសាង១០៥គីឡូម៉ែត្រ ទល់មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ
ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 076 879 9999 – 085 388 388 – 095 277 277 – 098 733 333 និង Facebook Page៖ https://www.facebook.com/orkide.development