(ភ្នំពេញ)៖ ខូហ្វី គឺជាក្រុមហ៊ុនផ្គត់ផ្គង់គ្រាប់កាហ្វេ និងជាអ្នកនាំចូលចែកចាយម៉ាស៊ីនឆុងកាហ្វេពីក្រៅប្រទេស មកកាន់ប្រទេសកម្ពុជា។ ក្រៅពីការផ្គត់ផ្គង់ម៉ាស៊ីនកាហ្វេ និងគ្រាប់កាហ្វេ ខូហ្វី ថែមទាំងមានការផ្តល់ជូនដល់អតិថិជនរបស់ខ្លួននូវថ្នាក់បង្រៀនសេវាបច្ចេកទេស ការច្នៃប្រឌិតនូវភេសជ្ជៈ និងសេវាកម្មប្រឹក្សាយោបល់ផងដែរ។

បច្ចុប្បន្ននេះ ខូហ្វី ដែលជាក្រុមហ៊ុនក្នុងស្រុកធំជាងគេ មានសាខាចំនួន៥ ដែលធ្វើការផ្គត់ផ្គង់និងចែកចាយរហូតដល់២០ខេត្តក្រុងក្នុងប្រទេសកម្ពុជា បានត្រៀមរៀបចំព្រឹត្តិការណ៍ដ៏ពិសេសមួយគឺ «សម្ពោធជាផ្លូវការសហគ្រាសលីងកាហ្វេ និង ប្រកាសលក់ផលិតផលថ្មីក្នុងស្រុក ២ប្រភេទ» សម្រាប់អតិថិជនដែលនិយមទទួលទានកាហ្វេនៅតាមផ្ទះ ដែលនិងធ្វើឡើងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។

សហគ្រាសលីងកាហ្វេថ្មីនេះ មានសមត្ថភាពខ្ពស់ក្នុងការផលិតនិងទំនើបជាងគេនៅក្នុងប្រទេសកម្ពុជាប្រចាំអាស៊ីអាគ្នេយ៍ ដែលបានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ពីសហគមន៍អ៊ឺរ៉ុបដោយបានប្រើប្រាស់ម៉ាស៊ីនលីងម៉ាកប្របាត(Probat Roasting Machine) ដែលជាម៉ាកដ៏ល្បីរបស់ប្រទេសអាឡឺម៉ង់(Germany) ក្នុងការលីងកាហ្វេ និងបច្ចេកវិទ្យាគ្រប់គ្រងការលាយបញ្ចួលគ្នាដោយស្វ័យប្រវត្តិពីប្រទេសអ៉ីតាលី(Italy) ។

លើសពីនេះទៅទៀត ខ្វហ្វី នឹងធ្វើការប្រកាសលក់ផលិតផលក្នុងស្រុកថ្មី២ប្រភេទបន្ថែមទៀត នោះគឺវាយោ និងវេហា ដែលជាផលិតផលដាំដុះដោយកសិករខ្មែរខេត្តមណ្ឌលគិរី និងមានស្តុង់ដាដែលទទួលបានវិញ្ញាបនបត្រស្របតាមបទដ្ធានអន្តរជាតិ GHPs និង HACCP ក្នុងការវាយតម្លៃសង្វាក់ផលិតកម្មចំណីអាហារអោយស្របទៅតាមស្តងដារអនាម័យពិភភលោក។

ព្រឹត្តិការណ៍មួយនេះនឹងចាប់ផ្តើមពីម៉ោង៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ ដោយប្រព្រឹត្តឹនៅទីតាំងផ្ទាល់ការិយាល័យកណ្តាល (KOFI’Head Office) របស់ក្រុមហ៊ុនខ្វហ្វី។

លោកអ្នកអាចតាមដានព័ត៌មានលម្អិតផ្សេងៗ ដែលនឹងបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ខូហ្វី ដែលមានឈ្មោះជាភាសាអង់គ្លេសថា KOFI Co., Ltd និងសម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ក្រុមហ៊ុនខូហ្វីតាមរយៈ ៖
ទីតាំង៖ ផ្ទះលេខ ៣០A ផ្លូវលេខ៤៨៨ សង្កាត់ផ្សាដើមថ្កូវ ភ្នំពេញ!
https://g.page/kofi-head-office?share
Tel: 069 666 999 / 077 777 970
Website: www.kofi.com.kh