(ភ្នំពេញ)៖ អ្នករស់នៅខេត្តកោះកុងជាច្រើន ទទួលបានភាពសប្បាយរីករាយជាខ្លាំង តាមរយៈការទស្សនាការប្រដាល់ផ្ទាល់ភ្នែក ក្នុងព្រឹត្តិការណ៍ដ៍ធំអស្ចារ្យប្រចាំឆ្នាំ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ដែលរៀបចំឡើងនាពេលថ្មីៗនះ នៅទីធ្លាទល់មុខមហោស្រព ភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ភាពសប្បាយរីករាយនេះ មិនមែនមានតែក្នុងខេត្តកោះកុងប៉ុណ្ណោះទេ នឹងមានតាមបណ្តាខេត្តផ្សេងៗរហូតដល់ទៅ១២ខេត្ត។ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស នឹងធ្វើដំណើរទៅដល់ខេត្តពោធិ៍សាត់នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ ដូច្នេះអ្នករស់នៅក្នុងខេត្តពោធិ៍សាត់ កុំភ្លេចទស្សនាទាំងអស់គ្នា។

តាមរយៈវីដេអូទំព័រហ៊្វេសប៊ុកភេសជ្ជៈប៉ូវ កម្លាំង វើក WURKZ បានបង្ហាញឲ្យឃើញថា មានពលរដ្ឋជាច្រើនបានចូលរួមទាំងគ្រួសារ និងលេងល្បែងកម្សាន្តឈ្នះរង្វាន់ជាច្រើន ពិសេសពិសាភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ទឹកក្រូចអាយស៍ IZE និងស្រាបៀរ កម្ពុជា និងអាចមើលការប្រដាល់ផ្ទាល់ភ្នែកទៀតផង ថែមទាំងរាំលេងកម្សាន្តជាមួយនឹងការចាក់ភ្លេង EDM។

ការផ្សាយផ្ទាល់ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរៀងរាល់ថ្ងៃសៅរ៍ លើកញ្ចក់ទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី ឬទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia