(ប៉េកាំង)៖ ព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ី Asian Games ឆ្នាំនេះ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុង Hangzhou ប្រទេសចិន នាខែកញ្ញាខាងមុខនោះ ត្រូវបានសម្រេចលើកពេលហើយ ដោយមិនកំណត់ពេលវេលា ដោយសារតែការរាតត្បាតពីជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២។

ព្រឹត្តិការណ៍នេះគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ប៉ុន្តែឥឡូវនេះត្រូវបានពន្យារពេល ស្របពេលដែលប្រទេសចិនបាននឹងកំពុងព្យាយាម ធ្វើការលុបបំបាត់ការកើនឡើងនៃករណីឆ្លងនៅក្នុងតំបន់ជាច្រើននៃប្រទេស។

ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចពន្យារពេលនេះ «ត្រូវបានធ្វើឡើងដោយកូនភាគហ៊ុនទាំងអស់ បន្ទាប់ពីពិចារណាយ៉ាងម្មត់ចត់ អំពីស្ថានភាពនៃជំងឺរាតត្បាត និងទំហំនៃព្រឹត្តិការណ៍ប្រកួត»។

កាលបរិច្ឆេទថ្មីសម្រាប់ព្រឹត្តិការណ៍ Asian Games 2022 ដែលជាទូទៅបានទាក់ទាញអត្តពលិកជាង ១០,០០០នាក់មកពីទូទាំងតំបន់នោះ នឹងត្រូវប្រកាស «នៅពេលឆាប់ៗនេះ» នេះបើតាមសេចក្តីថ្លែងការណ៍៕