(ភ្នំពេញ)៖ ថ្មីៗនេះក្រុមហ៊ុន ហនុមាន អ៊ីស្ទេត កំពុងតែមានប្រូម៉ូសិនដ៏មហាសាល ក្នុងឱកាសបើកលក់មុនសម្ពោធ និងអបអរទិវាគុណម្តាយ គុណឪពុក នាពេលខាងមុខនេះ ជូនដល់អតិថិជនរបស់ខ្លួនគឺ «ទិញផ្ទះ ជូនឡាន» ចំណេញទឹក ប្រាក់ រហូតដល់ទៅ៧១,៨៨៨ដុល្លារ ដោយការបង់ប្រាក់ប្រចាំខែតែ៧៩៩ដុល្លារ មិនគិតការប្រាក់រយៈពេលវែង។

លេីសពីនេះកាន់តែចំណេញទ្វេរដង ជាមួយការថែមជូនទូរស័ព្ទ iPhone 13 Pro Max ពីជម្រើសនៃការទិញប្រភេទផ្ទះដូចជា ផ្ទះអាជីវកម្ម ផ្ទះវីឡាភ្លោះ ផ្ទះវីឡាទោល ដែលសុទ្ធសឹងជាផ្ទះនៅទីតាំងល្អៗអាចប្រកបអាជីវកម្មនៅក្នុងគម្រោង ដឹ អាណាចក្រ។

សូមបញ្ជាក់ថា គម្រោង ដឹ អាណាចក្រ ជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននៅលើផ្ទៃដីទំហំជាង៣០០ហិកតា ដោយការបើកលក់ដំណាក់កាលដំបូងមាន៥ប្រភេទផ្ទះ រួមមានផ្ទះអាជីវកម្ម សុវណ្ណ ស្ថិតនៅតាមបណ្តោយផ្លូវមេធំ៣៤ម៉ែត្រ និងប្រភេទផ្ទះនៅកណ្តាលសួនច្បារធំ នៃគម្រោងរួមមាន ប្រភេទផ្ទះវីឡាភ្លោះគង្គា ហ្គ្រេន, ផ្ទះវីឡាភ្លោះ គង្គា, ផ្ទះវីឡាទោល អាកាស, ផ្ទះវីឡាទោល វេហា។

លើសពីនេះគម្រោង ដឹ អាណាចក្រ បានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្សារសេនត្រល ផ្លូវសម្រាប់ជិះកង់ ផ្លូវរត់ហាត់ប្រាណ ក្លឹបហាត់ប្រាណ អាងហែលទឹក សួនកម្សាន្ត សួនផ្កាចម្រុះ៤រដូវ មានទំហំផ្ទៃដីសរុបជាង១៥ហិកតា ព្រមទាំងការដាំដើមឈើធំតូចអមសងខាងផ្លូវ ដើម្បីបង្កខ្យល់អាកាសស្រស់ស្រាយ ជាមួយនឹងទេសភាពតាមដងព្រែកធម្មជាតិ និងដងទន្លេសាប ដែលនឹងធ្វេីឲ្យបរិយាកាសរស់នៅប្រកបដោយផាសុកភាព និងភាពសុខដុមរមនា ដល់ក្រុមគ្រួសារលោកអ្នក។

គម្រោង ដឹ អាណាចក្រ នឹងធ្វើឲ្យលោកអ្នកទទួលបានបទពិសោធន៍រស់នៅថ្មី និងសម្បូរបែបក្នុងតំបន់សក្តានុពលនាទិសខាងជើងនៃទីក្រុងភ្នំពេញ ដោយចំណាយពេល
ត្រឹមតែ៥នាទីពីវត្តភ្នំ និងត្រឹមតែ៥នាទីប៉ុណ្ណោះ ហួសពីផ្សារព្រែកព្នៅតាមបណ្តោយផ្លូវជាតិលេខ៥។

សូមកុំឲ្យឱកាសដ៏កម្រ នេះ ហួសឲ្យសោះ សូមរួសរាន់សាកសួរព័ត៌មានពីថ្ងៃនេះតទៅ ឬទំនាក់ទំនងទូរស័ព្ទលេខ៖ 095 339 339 / 098 339 339 ឬចុះឈ្មោះរើសយកទីតាំងល្អៗឥឡូវនេះ៖ https://forms.gle/oAzbQfgew8YoauVYA