(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អាយ ខេមបូឌា) បានប្រារព្ធខួប៥ឆ្នាំ នៃបេសកម្មរបស់ខ្លួនក្នុងការ ជួយប្រជាជនកម្ពុជា ឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ តាមរយៈការបង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែង ជាមួយប្រជាជនកម្ពុជា។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនេះបានជួយដល់ប្រជាជនកម្ពុជាចាប់តាំងពីថ្ងៃដំបូងនៃវត្តមានរបស់ខ្លួន ក្នុងឆ្នាំ២០១៧ តាមរយៈដំណោះស្រាយដ៏សម្បូរ បែបឈានមុនគេ សេវាកម្មអតិថិជន និងសកម្មភាពផ្តួចផ្តើមលើសុខភាព សាធារណៈ។ ទាំងនេះជាចំណុចនាំឱ្យមានការបង្កើន ការយល់ដឹងអំពីតម្លៃនៃសេវាធានារ៉ាប់រង អាយុជីវិត និងការយល់ដឹងកាន់តែច្បាស់ លើចំណុចដែលលើកឡើងថា សុខភាពល្អ គឺជាគន្លឹះឆ្ពោះរកការរស់នៅប្រកបដោយអត្ថន័យ និងគុណភាព។

ឆ្ពោះទៅមុខ អេ អាយ អេ ខេមបូឌា នឹងបន្តពង្រីកទីផ្សារ ដើម្បីផ្តល់ការការពារហិរញ្ញវត្ថុកាន់តែប្រសើរទូទាំងប្រទេស និងដើម្បីការអភិវឌ្ឍសង្គមជាតិ និងបង្កើនអត្រានៃការ ប្រើប្រាស់សេវាធានារ៉ាប់រង។ គម្រោងរបស់ក្រុមហ៊ុន ក៏រួមមានការបង្កើតដំណោះស្រាយ និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតបន្ថែមទៀត ដើម្បីជួយប្រជាជនកម្ពុជា រៀបចំផែនការគ្រួសារ សន្សំ និងធានាសុវត្ថិភាពហិរញ្ញវត្ថុ។

ខួប៥ឆ្នាំនេះធ្វើឡើងស្របពេលជាមួយនឹងយុទ្ធនាការលើគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ដែលមានគោលបំណងជួយមនុស្ស 1,000,000,000នាក់ នៅអាស៊ីឱ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ ដោយឱ្យពួកគាត់ទទួលយករបៀបរស់នៅប្រកបដោយផាសុខភាពល្អ និងសុខភាពភពផែនដីកាន់ តែប្រសើរ។

ពិធីប្រារព្ធខួប៥ឆ្នាំនេះ បានធ្វើឡើងនៅសណ្ឋាគារហៃយ៉ាតរីជិនស៊ីភ្នំពេញ កាលពីសប្តាហ៍មុននេះ ក្រោមវត្តមានលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា លោក Tan Hak Leh នាយកប្រតិបត្តិប្រចាំតំបន់នៃ AIA Group លោក Stuart Spencer នាយកផ្នែកទីផ្សារនៃ AIA Group អភិបាលឯករាជ្យរបស់ AIA លោកវេជ្ជ. Sok Siphana និងលោក Matthew Rendall ដៃគូអាជីវកម្ម អតិថិជន ទីប្រឹក្សាផែនការជីវិត និងថ្នាក់គ្រប់គ្រងរបស់ អេ អាយ អេ ខេមបូឌា។

លោក ប៊ូ ច័ន្ទភីរូ បានថ្លែងថា អេ អាយ អេ ខេមបូឌា ស្ថិតក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅទីផ្សារកម្ពុជា ដែលជំរុញកំណើនទីផ្សារ។ សមិទ្ធផល របស់ពួកគេគឺជាលទ្ធផលពីភាពជាអ្នកដឹកនាំដ៏រឹងមាំដោយក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិកប្រកបដោយសមត្ថភាព ហើយលោក ពិតជាស្ញប់ស្ងែង ចំពោះការខំប្រឹងប្រែងរបស់AIA គេក្នុងរយៈពេលជាច្រើនឆ្នាំ និងរំពឹងថានឹងទទួលជោគជ័យកាន់តែច្រើន នៅពេលអនាគត។

លោក Andrew Loh ក៏បានថ្លែងអរគុណចំពោះការជ្រោមជ្រែងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយ័តករធានារ៉ាប់រងកម្ពុជា ដៃគូអាជីវកម្ម អតិថិជនដែលបានជួយគាំទ្រ AIA ជំនះឧបសគ្គ និងកំណត់គោលដៅសំខាន់ថ្មីក្នុងអំឡុងពេល៥ឆ្នាំ ចុងក្រោយនេះ។ AIA នឹងធ្វើការពង្រឹងទំនាក់ទំនងនាបច្ចុប្បន្ន និងការកសាងទំនាក់ទំនងថ្មីៗ ដើម្បីរួមដំណើរជាមួយគ្នាឆ្ពោះទៅមុខ ក្នុងការធ្វើឲ្យកម្ពុជាកាន់តែប្រសើរ។

លោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ អេ អាយ អេ ខេមបូឌា ទីប្រឹក្សាផែនការជីវិត បុគ្គលិកទាំងអស់ និងដៃគូអាជីវកម្មសម្រាប់កិច្ចខិតខំប្រឹងប្រែង ពេលវេលា និងការសហការជាក្រុម ដើម្បីអភិវឌ្ឍក្រុមហ៊ុនឱ្យក្លាយជាក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា។ ការប្តេជ្ញាចិត្តរួមជាធ្លុងមួយក្នុងការជម្នះឧបសគ្គ ឆន្ទៈផ្សព្វផ្សាយការយល់ដឹងអំពីសារៈសំខាន់នៃសេវាធានារ៉ាប់រង និងទំនុកចិត្តចំពោះក្រុមហ៊ុន ហើយការខិតខំប្រឹងប្រែងរបស់ពួកគេសក្តិសមទទួលបានការសាទរ កោតសរសើរ និងយកជាគំរូ។

លោក Andrew Loh ក៏បានថ្លែងអរគុណ ដល់ដៃគូអាជីវកម្មសម្រាប់ការជឿទុកចិត្ត និងការសហការ ដែលបានអនុញ្ញាតឱ្យអេអាយអេ ផ្តល់ការសន្យាក្នុងការផ្តល់ឱ្យ អតិថិជន នូវបទពិសោធលំដាប់ពិភពលោក ដែលពួកគេសមនឹងទទួលបាន។ ខណៈដែលបានទទួលស្គាល់ការបោះជំហានយ៉ាងខ្លាំង លោក Andrew Loh មានទំនុកចិត្តថា នឹងមានឱកាសបន្ថែមទៀតនាពេលអនាគត។

លោកបានបន្តថា កត្តាទាំងនេះជំរុញគោលបំណងរបស់ AIA ក្នុងការជួយប្រជាជនកម្ពុជាឲ្យមានសុខភាព និងជីវិតកាន់តែប្រសើរ។ ការសម្រេចបានដោយការបង្កើន កម្រិតយល់ដឹងទីផ្សារ ទីប្រឹក្សាផែនការជីវិតរបស់យើងសុទ្ធសឹងតែជំនាញ បូកផ្សំនឹងភាពជឿនលឿនលើផ្នែកបច្ចេកវិទ្យា ដើម្បីផ្តល់ឱ្យពួកគេនូវសំណើដ៏ទូលំទូលាយ និងគួរឱ្យទាក់ទាញតាមរយៈជម្រើសនៃបណ្តាញចែកចាយ និងផ្តល់ឱ្យពួកគេនូវបទពិសោធដ៏ល្អឥតខ្ចោះសម្រាប់អតិថិជន។

ត្រឹមរយៈពេលដ៏ខ្លីនៃវត្តមាន អេ អាយ អេ ខេមបូឌា បានសម្រេចសមិទ្ធិផលជាច្រើន ជាពិសេសបានក្លាយជាក្រុមហ៊ុនដំបូងបង្អស់ដែលណែនាំផលិតផល ដែលជា ដំណោះស្រាយលើជំងឺធ្ងន់ធ្ងរ ដើម្បីបំពេញតម្រូវការជាក់លាក់របស់ប្រជាជនកម្ពុជា និងជាក្រុមហ៊ុនដំបូងដែលផ្តួចផ្តើមដំណើរការលក់ដោយគ្មានក្រដាស 100% ហៅថា iPos ដោយប្រើប្រព័ន្ធឌីជីថលទាំងស្រុង សម្រាប់ដំណើរការលក់គ្រប់ដំណាក់កាល។ អេ អាយ អេ ខេមបូឌា ក៏បានណែនាំផលិតផលផ្សេងទៀតដែលបម្រើ តម្រូវការជាក់ លាក់ដល់អតិថិជន និងស្របតាមលក្ខខណ្ឌដូចជា AIA ComCare ដែលជាកញ្ចប់អត្ថប្រយោជន៍បន្ថែមដ៏មានប្រសិទ្ធិភាពសម្រាប់អតិថិជនសាជីវកម្ម។

ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាត អេ អាយ អេ ខេមបូឌា បានដាក់ដំណើរការ AIA ងាយៗលឿនៗ ដែលជាដំណោះស្រាយទិញ ធានារ៉ាប់រង តាមរយៈអនឡាញ។ កម្មវិធី AIA COVID Care ត្រូវបានណែនាំដើម្បីផ្តល់អត្ថប្រយោជន៍ដូចជាការពន្យារបុព្វលាភធានារ៉ាប់រង និងជម្រើសផ្លាស់ប្តូរទំហំបុព្វលាភ។
កិច្ចខិតខំប្រឹងប្រែងលើការបង្កើតទំនាក់ទំនងអាជីវកម្មដ៏រឹងមាំបាននាំឱ្យមានភាពជាដៃគូផ្នែកធានារ៉ាប់រងជាមួយធនាគារកម្ពុជាសាធារណៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងធនាគារព្រីនស៍។

AIA សូមថ្លែងអំណរគុណចំពោះដៃគូអាជីវកម្មប៊េងកាសួរេន សម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការក្នុងការអនុញ្ញាតឱ្យ AIA ចែកចាយផលិតផលនិងសេវាកម្ម ទៅទូទាំងប្រទេស ដែលផ្តល់ឱ្យអតិថិជនរបស់នូវបទពិសោធហិរញវត្ថុកាន់តែប្រសើរឡើង បន្ថែមភាពងាយស្រួលនិងឱកាសបន្ថែមទៀតក្នុងការទទួលបាន ដំណោះស្រាយល្អ។ អេ អាយ អេ ខេមបូឌា បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត តែមួយគត់ របស់កម្ពុជា ដែលបានទទួលពានរង្វាន់ «ក្រុមហ៊ុនល្អបំផុត សម្រាប់ ការងារនៅអាស៊ី (Best Companies to Work for in Asia)»ពី HR Asia ក្នុងរយៈពេលពីរឆ្នាំជាប់គ្នា 2020 និង 2021។

មកដល់បច្ចុប្បន្ន AIA បានឧបត្ថម្ភរយៈពេល៥ឆ្នាំ នៃកម្មវិធីប្រកួតបាល់ទាត់យុវជន និងកុមារ AIA-ISF Youth League ដែលជាលីគបាល់ទាត់មូលដ្ឋានដ៏ធំបំផុតរបស់កម្ពុជា បានផ្ដល់ឱកាស និងអត្ថប្រយោជន៍ដល់កុមារដែលខ្វះខាតជាង ១២,៩០០នាក់។ ការខិតខំប្រឹងប្រែងរបស់ AIA និង ISF បានឈានដល់កម្រិតអន្តរជាតិនៅឆ្នាំ២០២១ នៅពេលដែលក្រុមលំដាប់តារាងនៅលីគអង់គ្លេស Tottenham Hotspur បានប្រើប្រាស់និមិត្តសញ្ញា (ឡូហ្គោ) ISF ជំនួសនិមិត្តសញ្ញា (ឡូហ្គោ) AIA រួមនឹងពាក្យ «ពីកម្ពុជា ដោយ AIA» នៅលើឈុតអាវប្រកួត របស់ពួកគេអំឡុងពេលផ្សាយផ្ទាល់ការរប្រកួតទៅកាន់ទូទាំងពិភពលោក។

ការផ្តោតសំខាន់របស់ អេ អាយ អេ ខេមបូឌា គឺដឹកដៃកុមារទៅកាន់ទីលានបាល់ទាត់ ដែលផ្តល់គុណសម្បត្តិដល់សុខភាព ក៏ដូចជាការធ្វើការងារជាក្រុមចេះអនុគ្រោះគ្នា និងភាពថ្លៃថ្នូរ ចាប់តាំងពីឆ្នាំ២០១៩ នៅពេលដែលគំនិតផ្តួចផ្តើមលើគម្រោងបង្កើតទីលានបាល់ទាត់ចំនួន ១០០ ដល់សាលាបឋមសិក្សានៅកម្ពុជាចំនួន ១០០សាលា ជាមួយនឹងឧបករណ៍កីឡាផ្សេងៗផងដែរ។

សម្រាប់កិច្ចខិតខំប្រឹងប្រែងលើការលើកកំពស់ស្ត្រីកម្ពុជា និងបង្កើនស្មារតីលើសុខភាពស្ត្រី អេ អាយ អេ ខេមបូឌា បានបើកយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺ មហារីកសុដន់ប្រចាំឆ្នាំ Fit for Hope បានចាប់ផ្តើមនៅឆ្នាំ២០១៧ ហើយមកដល់ពេលបបច្ចុប្បន្ននេះរួមមាន៖ សកម្មភាពជាច្រើនចាប់ពីការត្រួតពិនិត្យ និងពិគ្រោះយោបល់ ដោយឥតគិតថ្លៃ រហូតដល់សិក្ខាសាលានិងវីដេអូផ្តល់ព័ត៌មានអប់រំនានា។ បានរៃអង្គាសប្រាក់សរុប ៩៥,៥៥៧ដុល្លារ សម្រាប់មន្ទីរពេទ្យ មិនគិតប្រាក់ចំណូល «ព្រះសីហនុ មជ្ឈមណ្ឌលនៃក្តីសង្ឃឹម» ដែលជាដៃគូ និងអ្នកទទួលការឧបត្ថម្ភពី អេ អាយ អេ ខេមបូឌា។

គំនិតផ្តួចផ្តើមផ្សេងទៀតដែលលើកស្ទួយស្ត្រី គឺកម្មវិធីជជែកពិភាក្សា «ស្ត្រីធ្វើបាន» នៅលើ Facebook និងវិទ្យុ ដើម្បីផ្តល់ដំបូន្មាន និងជួយស្ត្រីដើម្បីឲ្យពួកគាត់ធ្វើបានល្អ បំផុតទាំងផ្នែករាងកាយផ្លូវចិត្ត និងហិរញ្ញវត្ថុ។ នៅក្នុងខែមេសាឆ្នាំនេះអេ អាយអេ ខេមបូឌា បានចាប់ដៃគូជាមួយក្រសួងកិច្ចការនារី លើគម្រោងមួយក្នុងការពង្រឹង សមភាពយេនឌ័រ និងសិទ្ធិស្ត្រីក្នុងវិស័យសុខាភិបាល តាមរយៈគម្រោងលើកកម្ពស់សុខភាព និងសុខុមាលភាពហិរញ្ញវត្ថុសម្រាប់ស្ត្រីកម្ពុជា។

ក្រោមពាក្យស្លោក «សុខភាពស្ត្រីល្អ កម្ពុជារឹងមាំ» ជាផែនការ៥ឆ្នាំ ក្នុងគោលបំណងបង្កើនចំណេះដឹងអំពីសុខភាពបន្តពូជ មហារីកសុដន់ អាហារូបត្ថម្ភមូលដ្ឋាន និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ រាល់សកម្មភាពទាំងអស់នឹងរួមបញ្ចូល វេទិកានៅ លើអនឡាញនិងកម្មវិធីផ្ទាល់ វគ្គបណ្តុះបណ្តាលសិក្ខាសាលាការចែកចាយ សម្ភារៈសិក្សា និងសកម្មភាពពាក់ព័ន្ធផ្សេងទៀត។

ក្នុងឱកាសប្រារព្ធខួប៥ឆ្នាំនេះ អេ អាយ អេ ខេមបូឌា ក៏រៀបចំកាដូសម្រាប់អរគុណដល់អតិថិជនដែលកំពុងទទួល សេវាធានារ៉ាប់រងរបស់ខ្លួន ជាមួយការបញ្ចុះតម្លៃ ៥០% លើបុព្វលាភធានារ៉ាប់រងឆ្នាំដំបូង នៅពេលដែលពួកគាត់ជាវ គម្រោងថ្មីបន្ថែម។ ចំពោះអតិថិជនថ្មីដែលជាងគម្រោងការពារផ្នែកហិរញ្ញវត្ថុក្នុង ខែឧសភា ក៏ទទួលបាន ការផ្តល់ជូនពិសេស និងកាដូជាច្រើនដោយឥតគិតថ្លៃផងដែរ។

ដើម្បីស្វែងយល់អំពីសេវាកម្មរបស់ អេ អាយ អេ សូមទាក់ទងតាមរយៈលេខទូរស័ព្ទ 089 999 242 ឬ 023 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh ៕