(ភ្នំពេញ)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន យកបាន ៣ពិន្ទុពីម្ចាស់ផ្ទះបាទី ជាមួយជ័យជម្នះ ២ទល់នឹង១ នៅថ្ងៃអាទិត្យ ទី០៨ ខែឧសភា នៃការប្រកួតពានរង្វាន់ខេមបូឌានលីគខាប់ Cambodian League Cup ឆ្នាំ២០២២។

នេះជាការរងបរាជ័យលើកទី២ ជាប់ៗគ្នាផងដែរសម្រាប់សាលាបាល់ទាត់ជាតិបាទី ដ្បិតពួកគេទើបចាញ់បឹងកេត ១ទល់នឹង០ ផងដែរកាលពីថ្ងៃប្រកួតបើកឆាកសប្តាហ៍ទី១ ឈរនៅលេខ៣ ក្បែរបាតតារាងប្រចាំពូល C គ្រាដែលក្រោនវិញ កាលពីសប្តាហ៍ទី១ បានយកឈ្នះក្រុមនគរបាលជាតិ ៣-០ ដែលធ្វើឲ្យពួកគេឈរនៅកំពូលតារាងជាបណ្តោះអាសន្ន។

ខាងក្រោមនេះ ជាលទ្ធផលនៃគូផ្សេងទៀតនៅថ្ងៃសៅរ៍ ទី០៧ ខែឧសភា
១៖ ISI ដង្កោសែនជ័យ ០-១ គិរីវង់សុខសែនជ័យ
២៖ កោះកុងអេហ្វស៊ី ២-៣ ណាហ្គា
៣៖ សៀមរាបអេហ្វស៊ី ០-៣ កងយោធពលខេមរភូមិន្ទ
៤៖ អគ្គិសនីកម្ពុជា ១-៤ ព្រះខ័នរាជស្វាយរៀង។

ការប្រកួតនៅថ្ងៃអាទិត្យ ទី០៨ ខែឧសភាវិញនោះរួមមាន៖
១៖ សាលាបាល់ទាត់ជាតិបាទី ១-២ ភ្នំពេញក្រោន
២៖ នគរបាលជាតិ ២-៤ បឹងកេត
៣៖ ណិចស្តិបអេហ្វស៊ី ០-៦ អង្គរថាយហ្គឺរ
៤៖ ព្រៃវែងអេហ្វស៊ី ១-៥ វិសាខា៕