(ភ្នំពេញ)៖ គូស្វាមីភរិយាចំនួន២០គូ មកពីតាមបណ្តាខេត្តនានាទូទាំងប្រទេស បានទទួលរង្វាន់ប្រាក់សុទ្ធ២០លាន និង១០លានរៀលពីស្រាបៀរ កម្ពុជា ដែលការប្រគល់រង្វាន់ត្រូវបានធ្វើឡើងក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT នៅលើកញ្ចក់ទូរទស្សន៍ ហង្ស មាស កាលពីថ្ងៃសៅរ៍ កន្លងទៅ។

គូស្វាមីភរិយា មកពីខេត្តក្រចេះ កំពង់ឆ្នាំង ព្រៃវែង ព្រះសីហនុ សៀមរាប ស្វាយរៀង កំពង់ធំ កណ្តាល កំពង់ចាម តាកែវ ត្បូងឃ្មុំ និងកំពង់ស្ពឺ ជាពិសេសគូស្វាមីភរិយាទាំង ២០គូនេះ ជាតំណាងគូស្វាមីភរិយាចំនួន ១០០គូ ដែលមានសំណាងឈ្នះរង្វាន់ប្រាក់លានពីការចាប់ឆ្នោត ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ទាន់សម័យរបស់ស្រាបៀរ កម្ពុជា ដែលត្រូវបានធ្វើឡើងកាលពីដើមខែឧសភាកន្លងទៅ។

គូស្វាមីភរិយាចំនួន២០គូខាងលើក៏បានដើរទស្សនកិច្ចរោងចក្រផលិតស្រាបៀរ កម្ពុជាផ្ទាល់ភ្នែក ដែលស្ថិតក្នុងតំបន់ជើងឯក ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីដំណើរការនៃការផលិតស្រាបៀរ ព្រមទាំងភ្លក់ស្រាបៀរស្រស់ៗ ពិសាអាហារឆ្ងាញ់ៗ ជប់លៀងយ៉ាងសប្បាយរីករាយ និងថតរូបអនុស្សាវរីយមុនអញ្ជើញទៅទទួលរង្វាន់នៅឯស្ថានីយទូរទស្សន៍ ហង្ស មាស។

អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងអំណរគុណដល់គូស្វាមីភរិយា និងអតិថិជនទូទាំងប្រទេសដែលតែងតែគាំទ្រផលិតផលស្រាបៀរ កម្ពុជាយ៉ាងពេញទំហឹង ធ្វើឲ្យស្រាបៀរ កម្ពុជាក្លាយជាជម្រើសទី១ និងពេញនិយមបំផុតសម្រាប់ពិធីមង្គលការ និងការជួបជុំនានា។

បើតាមអ្នកស្រី គង់ កុសល ការចាប់សន្លឹកឆ្នោតផ្សងសំណាងយកទឹកប្រាក់សុទ្ធ ២០ លានរៀល និង១០លានរៀលដែលមានសរុបរហូតដល់ ៣០០រង្វាន់ គឺធ្វើឡើងចំនួន៣ដង។ ការចាប់សន្លឹកឆ្នោតនឹងធ្វើឡើងចំនួន២ដងទៀត គឺក្នុងខែមិថុនា និងខែកក្កដា។

ដូច្នេះ សម្រាប់គូស្នេហ៍ដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ សូមកុំភ្លេចជ្រើសរើសស្រាបៀរ កម្ពុជាដើម្បីមានឱកាសក្លាយជាម្ចាស់រង្វាន់ប្រាក់លាន។

ព័ត៌មានបន្ថែម តាមដានទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា https://www.facebook.com/cambodiabeer/?ref=page_internal

* ស្រាបៀរ កម្ពុជា ពិសាដោយការទទួលខុសត្រូវ