(ភ្នំពេញ)៖ ដោយមានការគាំទ្រនិងចាប់អារម្មណ៍ ពីណាក់អតិថិជន យ៉ាងច្រើនច្រើនសន្ធឹកសន្ធាប់នោះ បុរី មេគង្គ លែន នឹងមានការរៀបចំតាំងបង្ហាញគម្រោង ទាំង២របស់ខ្លួន ជាមួយនឹងប្រូម៉ូសិនបញ្ចុះតម្លៃគ្រប់ប្រភេទផ្ទះ។ កម្មវិធីនេះនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ចាប់ពីម៉ោង ៩៖០០នាទីព្រឹក រហូតដល់ម៉ោង ៥៖០០នាទីល្ងាច ដែលមានទីតាំងស្ថិតនៅផ្សារធំថ្មីជិតច្រកចូលខាងត្បូងផ្សារ ។

ជាមួយនឹងការដាក់តាំងបង្ហាញគម្រោងទាំង ២នេះផងដែរ ក្រុមហ៊ុនក៏មានការផ្តល់ជូនជាប្រូម៉ូសិនពិសេសៗជាច្រើន ដូចជា ទទួលបានការបញ្ចុះតម្លៃគ្រប់ប្រភេទផ្ទះនៅគ្រប់គម្រោង ការចាប់ឆ្នោតឈ្នះរង្វាន់ ទូលុយលាភសំណាង និងប្រម៉ូសិនបន្ថែមដ៏ច្រើនសន្ធឹកសន្ធាប់ផ្សេងៗជាច្រើនទៀត ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ អតិថិជនទាំងអស់នឹងទទួលបានការដូរអនុស្សាវរីយ៍ និងការលេងហ្គេមសប្បាយៗដើម្បីឈ្នះរង្វាន់ ជាច្រើនដោយគ្រាន់តែអញ្ចើញចូលមកទស្សនា ឬ មកសាកសួរព័ត៌មាន នៅទីតាំងដោយផ្ទាល់ ។

កុំភ្លេចណា អញ្ជើញសាកសួរព័ត៌មាន ពីការដាក់បង្ហាញគម្រោង របស់បុរី មេគង្គ លែន ដើម្បីទទួលបានរង្វាន់វត្ថុអនុស្សាវរីយ៍ និងការផ្តល់ជូនប្រូម៉ូសិន នៅផ្សារធំថ្មីទាំងអស់គ្នា ៕