(ហាណូយ)៖ ក្រុមបាល់ទាត់ជម្រើសជាតិ U23 កម្ពុជា បានបើកការនាំមុខក្រុម U23 ឡាវ ដោយលទ្ធផល២-០ ក្នុងវគ្គទី១ សម្រាប់ការប្រកួតដំបូង ក្នុងពូល B នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។

២គ្រាប់របស់ក្រុមគោព្រៃជំទង់កម្ពុជា ធ្វើសម្រេចដោយកីឡាករ សៀង ចន្ធា មកពីក្លិបបឹងកេត នៅនាទីទី៤ និងគ្រាប់ទី២ បង្កើតឱកាសបញ្ចប់ទីដោយកីឡាករ សារ ទី បន្ទាប់ពីសមាជិកក្លិបវិសាខារូបនេះ ទាត់ប៉ះអ្នកចាំទី ហើយក្រឡកទៅប៉ះជើងខ្សែការពារឡាវចូលទីខ្លួនឯង នៅនាទី១៤។

សូមបញ្ជាក់ថា សម្រាប់វិញ្ញាសាបាល់ទាត់បុរស នៃព្រឹត្ដិការណ៍ស៊ីហ្គេម ក្រុម U23 កម្ពុជា គឺស្ថិតក្នុងពូល B ជាមួយថៃ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ ។ នេះគឺជាការប្រកួតដំបូងរបស់កម្ពុជា តែជាការប្រកួតទី២ របស់ឡាវ បន្ទាប់ពីប្រកួតដំបូងរបស់ពួកគេ ស្មើក្រុម U23 សិង្ហបុរី ២-២ កាលពីថ្មីៗ៕