(កណ្ដាល)៖ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ, លោក កៅ ថាច, លោក ជាប ដាវុធ និងលោក គុណ ញឹម បានលើកឡើងថា ព្រមៗគ្នាថា យុទ្ធសាស្ត្រស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាគុណដ៏ធំធេងដែលបង្កលក្ខណៈឱ្យកម្ពុជា អាចវិលមកប្រក្រតីភាពឡើងវិញ។

ការលើកឡើងព្រមៗគ្នាបែបនេះ របស់លោកទាំង៣ បានធ្វើធឡើងក្នុងឱកាសដែលលត្រូវបានអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ចាត់ជាតំណាងចុះជួបយុវជន និងប្រជាពលរដ្ឋរាប់ពាន់នាក់ នៅតាមស្រុកនីមួយៗ ក្នុងកម្មវិធីបិទកីឡាប្រកួតបាល់ទាត់ «ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន» ដែលកម្មវិធីនេះប្រព្រឹត្តិទៅចំនួន២ស្រុក គឺស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល នាថ្ងៃទី០៨ ខែឧសភា ខណៈកម្មវិធីការប្រកួតត្រូវបានធ្វើនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ នៅស្រុកកៀនស្វាយ។

តំណាងលោកអគ្គបណ្ឌិតដែលជាអធិបតីនៅតាមស្រុកនីមួយៗគឺស្រុកខ្សាច់កណ្ដាល លោក កៅ ថាច, ស្រុកល្វាឯម លោក ជាប ដាវុធ និងស្រុកកៀនស្វាយ គឺលោក គុណ ញឹម ដែលលោកទាំង៣ បានធ្វើជាអធិបតីក្នុងពិធីបិទកីឡាប្រកួតបាល់ទាត់ដែលមានមនុស្សចូលរួមរាប់ពាន់នាក់ក្នុងមួយស្រុកយ៉ាងកក្រើក និងល្បីល្បាញទូទាំងស្រុកនីមួយៗ។

តំណាងលោកអគ្គបណ្ឌិតលោក គុណ ញឹម , លោក កៅ ថាច , លោក ជាប ដាវុធ បានថ្លែងចំពោះមុខពលរដ្ឋរាប់ពាន់នាក់ដូចៗគ្នាថា «អរគុណសន្តិភាព» មានសុខសន្តិភាព ទើបប្រទេសយើងមានការអភិវឌ្ឍន៍ ,មានការរីកចំរើន សម្បូរសប្បាយ និងពលរដ្ឋមានជីវភាពកាន់តែធូរធារឡើងៗ។ សម្ដេចតេជោបានស្រោចវ៉ាក់សាំងជូនដល់ពលរដ្ឋយើងទូទាំងប្រទេសបានសម្រេចជោគជ័យយ៉ាងធំធេង ដែលនេះជាការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់សម្ដេច ដែលស្រឡាញ់អាយុជីវិតប្រជាជនយើងទាំហអស់គ្នា បារម្ភពីសុខភាពតបា់ពលរដ្ឋយើងគ្រប់ៗរូប»។

តំណាងទាំង៣រូបនេះ បានបន្តថា «អាយុជីវិតពលរដ្ឋពិតជាសំខាន់បំផុតសំរាប់សម្ដេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំមានបេះដូងជាព្រះ បេះដូងធំទូលាយ សក្ដិសមជាមេដឹករបស់ល្អបំផុតរបស់កម្ពុជាយើង។ ៥០០ឆ្នាំមកហើយ ដែលប្រទេសជាតិមិនដែលមានសុខសន្តិភាពពេញលេញដូចសម័យតេជោសែនយើងនេះឡើយ ពោលគឺយើងពិតជាមានសំណាងណាស់ដែលមានសម្ដេចតេជោដ៍អង់អាចក្លាហាន ពេញដោយសមត្ថភាព ដឹកនាំមប្រទេសជាតិយើងឱ្យរុងរឿង ឱ្យរីកចម្រើនទៅមុខជាលំដាប់»

ជាមួយនឹងការទះដៃកងរំពងអ៊ូអរពេញទីលានកីឡាប្រកួតទាំង៣ស្រុក ដែលមនុស្សចូលរួមរាប់ពាន់នាក់, សម្រែកអរគុណសន្តិភាព និងគាំទ្រសម្ដេចតេជោ បានបន្លឺឡើងយ៉ាងខ្លាំង កងរំពងមេក្រូ និងបាសធំៗ ដែលលឺឈ្មោះតែសម្ដេចតេជោ ហ៊ុន សែន ចេញពីមាត់អធិបតី និងស្នូរទះដៃរបស់ពលរដ្ឋយ៉ាងកក្រើកទីលានបាល់ទាត់ សំលេងគាំទ្រសគណបក្សប្រជាជន បានលាន់លឺកក្រើកពេញទឹកពេញដីជាមួយនឹងស្នូរសម្លេងទះដៃអមជាមួយនឹងទឹកមុខញញឹមសើបសប្បាយរបស់ពលរដ្ឋ ដែលនេះជាលទ្ធផលល្អឯកចេញពីការដឹកនាំយ៉ាងប៉ិនប្រសព្វរបស់លោកអគ្គបណ្ឌិតសភាចារ្យ ដែលបានពង្រឹងស្រុកទាំង៣នេះ។

បើតាមលោក កន សុកកាយ អភិបាលស្រុកល្វាឯម បានថ្លែងថា ពលរដ្ឋស្រុកល្វាឯម មានសំណាងណាស់បំផុតដែលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍក្រោមម្លប់សន្តិភាពដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។ រីឯលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានបន្តថា មានតែសម្ដេចតេជោ ហ៊ុន សែន ទេ ដែលមានសមត្ថភាពខ្ពស់ដ៏ប៉ិនប្រសព្វដឹកនាំប្រទេសជាតិឱ្យមានស្ថេរភាព មានការរួបរួម ឯកភាពជាតិតែមួយ និងដំណើរអភិវឌ្ឍន៍ទៅមុខជាលំដាប់។ រីឯលោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ បានបញ្ជាក់ថា ប្រទេសកម្ពុជា និងសំណាងណាស់ដែលសម្ដេចតេជោ មានភាពឆ្លាតវៃប្រើយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំងដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃទូទាំងប្រទេសបានទាន់ពេលវេលា ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍។

លោកអភិបាលស្រុកទាំង៣រូប បានគូសបញ្ជាក់ថា សមិទ្ធផលថ្ងៃនេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុក ក្រោមការចង្អុលបង្ហាញច្បាស់លាស់របស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដោយមានការជួយឧបត្ថម្ភជ្រោមជ្រែងយ៉ាងពេញទំហឹងទាំងសម្ភារៈ ថវិកា និងស្មារតីពីសំណាក់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន តាមរយៈលោក ជាប ដាវុធ, លោក កៅ ថាច និងលោក គុណ ញឹម៕