(ប៊ែរឡាំង)៖ ខ្សែប្រយុទ្ធកំពូលរបស់ក្លិបអាល្លឺម៉ង់ Borussia Dortmund គឺកីឡាករ Erling Haaland ខិតជិតក្នុងការចុះកិច្ចសន្យាផ្ទេរជាមួយនឹងក្លិបអង់គ្លេស Manchester City ដែលលេងនៅ Premier League ជាមួយប្រាក់កម្រៃខ្ពស់ផងដែរ។ នេះបើតាមចេញផ្សាយពីប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ជាច្រើន នាថ្ងៃចន្ទ។

Haaland ស្ថិតក្នុងចំណោមការសង្ឃឹមនៃការផ្ទេរដ៏ក្តៅគគុកជាងគេបំផុតក្នុងរដូវក្តៅនេះ ជាមួយនឹងកីឡាករសញ្ជាតិន័រវេស វ័យ ២១ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីចំនួន ៦១គ្រាប់ ក្នុងការប្រកួតលីគ ៦៦លើកសម្រាប់ក្លិប Dortmund ចាប់តាំងពីចូលរួមជាមួយកាលពីដើមឆ្នាំ២០២០។

ក្លិបលំដាប់កំពូលជាច្រើនទៀត ក្នុងនោះរួមមាន Real Madrid, Paris St Germain និងក្លិប City ដែលស្ថិតក្នុងចំណោមក្លិបផ្សេងទៀតនោះ បានទាក់ទង ជាមួយនឹងកីឡាកររូបនេះនាពេលកន្លងមក។

យ៉ាងណាមិញ ក្លិប Borussia Dortmund មិនទាន់បានធ្វើការបកស្រាយនៅឡើយនោះទេពាក់ព័ន្ធនឹងបញ្ហានេះនាថ្ងៃចន្ទ។

Dortmund បានចាប់អារម្មណ៍លើខ្សែប្រយុទ្ធក្លិប Salzburg កីឡាករ Karim Adeyemi ដែលអាចជំនួសកីឡាករ Haaland បាននាពេលខាងមុខ។

ប្រធានផ្នែកកីឡារបស់ក្លិប Dortmund លោក Sebastian Kehl បានលើកឡើងកាលពីថ្ងៃអាទិត្យថា ក្លិបចង់បញ្ជាក់ឲ្យបានច្បាស់ពីបញ្ហាកីឡាករ Haaland ក្នុងសប្តាហ៍នេះតែម្តង៕