(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ ម.ក និងអេក្លាស អូតូ ឯ.ក បានដាក់បង្ហាញប័ណ្ណឥណទានវីសារួមគ្នា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២។ អនុស្សរណៈនៃការយោគយល់ លើការសហការនេះ ត្រូវបានចុះហត្ថលេខានៅឆ្នាំ២០២១ និងបានប្រកាសថា ប័ណ្ណម៉ាកយីហោរួមគ្នាផ្តាច់មុខ ឥឡូវនេះ មានសម្រាប់អតិថិជនដែលចុះឈ្មោះ ចូលជាសមាជិកភាពលើសេវាថែទាំ រថយន្តលំដាប់ពិភពលោកនៅយានដ្ឋាន អេក្លាស អូតូ ហើយ។

អេក្លាស អូតូ មានយានដ្ឋានដំបូងគេក្នុងប្រទេសកម្ពុជា ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងស្តង់ដារអន្តរជាតិទាក់ទងនឹងការថែទាំរថយន្ត។ សេវាកម្មពេញលេញដ៏ទំនើប បន្ទាប់ពីការទិញ របស់អេក្លាស អូតូ គឺជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសដែលអាចបម្រើរថយន្តចម្រុះម៉ាកដែលផ្តល់សេវាកម្មថែទាំ និងជួសជុលប្រកបដោយវិជ្ជាជីវៈ ជាមួយនឹងអ្នកបច្ចេកទេស ជំនាញ និងបច្ចេកវិជ្ជាទំនើប។ នេះជាមូលហេតុដែល អេក្លាស អូតូ អាចផ្តល់សេវាកម្មដល់យានយន្ត Toyota Ford និងMazda រហូតដល់យានយន្តម៉ាកល្បីៗដូចជា Rolls Royce Bentley Mercedes Porsche និងMcLaren ជាដើម។

សេវាកម្មថែទាំរថយន្តប្រកបដោយវិជ្ជាជីវៈសម្រាប់ម្ចាស់រថយន្តនៅកម្ពុជា នឹងមានការកើនឡើងគួរជាទីគាប់ចិត្តក្នុងប៉ុន្មានឆ្នាំខាងមុខយ៉ាងគួរឲ្យកត់សម្គាល់ ដោយសារការកើនឡើងនៃចំនួនម្ចាស់កម្មសិទ្ធិរថយន្ត ជាហេតុជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច កម្រិតជីវភាពកាន់តែប្រសើរឡើង និងតម្រូវការអ្នកជំនាញខាងបច្ចេកទេសដែលទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការថែទាំមានចំនួនកើនឡើងជាលំដាប់ ដែលត្រូវបានគាំទ្រដោយការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាល។ ដូច្នេះយានដ្ឋានស្តង់ដារអន្តរជាតិដែលផ្តល់ដោយ អេក្លាស អូតូ នឹងផ្តល់ឲ្យម្ចាស់រថយន្តនូវទំនុកចិត្ត និងជំនាញវិជ្ជាជីវៈសម្រាប់យានជំនិះដ៏មានតម្លៃរបស់ពួកគេ។

យោងតាមប្រធាននាយកប្រតិបត្តិ និងអភិបាលគ្រប់គ្រងរបស់ធនាគារ ព្រីនស៍ លោក ហ៊ន់ សុរចនា បានថ្លែងថា «យើងកំពុងព្យាយាម និងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីក្លាយជាធនាគារឌីជីថលដ៏ល្អបំផុត នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងចក្ខុវិស័យក្នុងការក្លាយជាធនាគារជម្រើសទីមួយសម្រាប់ប្រជាជនកម្ពុជា។ ដើម្បីធ្វើដូច្នេះបាន យើងស្វែងរកផលិតផល និងសេវាកម្មដែលបំពេញតម្រូវការ របស់អតិថិជន របស់យើង ក៏ដូចជាអតិថិជនសក្តានុពល ហើយថ្ងៃនេះ គឺជាឧទាហរណ៍មួយនៃរបៀបដែលយើងបានធ្វើការជាមួយដៃគូសហការ ដើម្បីបង្កើតផលិតផល និងសេវាកម្មដ៏មានតម្លៃ ដើម្បីបំពេញតម្រូវការ ដែលកំពុងកើនឡើងរបស់ម្ចាស់រថយន្ត»

លោកបន្ដថា «ក្រៅពីនេះ ការកាន់ប័ណ្ណឥណទានវីសាយីហោរួមគ្នារបស់ធនាគារ ព្រីនស៍ អតិថិជនក៏អាចរីករាយជាមួយនឹងផលិតផល និងសេវាកម្មដ៏ពេញលេញដែលផ្តល់ដោយធនាគារ ព្រីនស៍ ដូចជាកម្មវិធីសេវាធនាគារតាមទូរស័ព្ទ ដែលទទួលបានពានរង្វាន់របស់យើង សេវាធនាគារប្រកបដោយវិជ្ជាជីវៈនៅបណ្តាញសាខារបស់យើង និងបណ្តាញម៉ាស៊ីនអេធីអឹមទូទាំងព្រះរាជាណាចក្រកម្ពុជា និងសេវាទំនាក់ទំនងអតិថិជន 24/7»។ លោកបានបន្ថែមទៀតថា «យើងមានសេចក្តីរំភើបដូចគ្នាក្នុងការដាក់បង្ហាញប័ណ្ណឥណទានវីសារួមគ្នានេះជូនដល់អតិថិជនអេក្លាស អូតូ»

លោក Graeme Newport អភិបាលគ្រប់គ្រងនៃអេក្លាស អូតូ ឯ.ក បានថ្លែងថា «ភាពជាដៃគូជាមួយធនាគារ ព្រីនស៍ បានអនុញ្ញាតឲ្យអេក្លាស អូតូ ឯ.ក សម្រេចបាននូវភាពជោគជ័យលើកដំបូង នៅក្នុងប្រទេសកម្ពុជា ដោយរួមបញ្ចូលទាំងកម្មវិធីសេវាកម្មផ្តាច់មុខ និងសេវាថែទាំ ជាមួយប័ណ្ណឥណទានយីហោរួមគ្នានេះ។ នេះជាឧទាហរណ៍ដ៏អស្ចារ្យមួយទៀតនៃការបង្កើនស្តង់ដាររបស់អេក្លាស អូតូ និងការរំពឹងទុកនៅក្នុងវិស័យក្រាយការលក់រថយន្ត»

សមាជិកភាពនៃអេក្លាស អូតូ នឹងទទួលបានជាមួយកាតឥណទានវីសាយីហោរួមគ្នា បន្ទាប់ពីការជាវ។ សមាជិកភាពរយៈពេល២ឆ្នាំនេះ អាចរកជាវបាននៅគ្រប់សាខារបស់អេក្លាស អូតូ ហើយប័ណ្ណឥណទានដែលជាម៉ាកយីហោរួមគ្នា ត្រូវបានចេញនៅពេលបើកគណនីធនាគារ ជាមួយធនាគារ ព្រីនស៍ ម.ក។ អ្នកប្រើប្រាស់នឹងទទួលបានរង្វាន់ដោយស្វ័យប្រវត្តិតាមវិធីជាច្រើន រួមទាំងការទទួលបានពិន្ទុលើការចំណាយ ដែលបានទូទាត់ជាមួយនឹងប័ណ្ណនេះ និងតម្លៃពិសេសលើគ្រឿងបរិក្ខារនៅអេក្លាស អូតូ។

ម្ចាស់រថយន្តដែលមានចំណាប់អារម្មណ៍ អាចអញ្ជើញមកកាន់សាខាអេក្លាស អូតូ នៅថ្ងៃនេះ ដើម្បីសាកសួរ ឬចុះឈ្មោះសម្រាប់សមាជិកភាពផ្តាច់មុខនេះ។ សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល និងសេវាកម្មរបស់ធនាគារ ព្រីនស៍ សូមចូលទៅកាន់ www.princebank.com.kh  ឬទាក់ទងសេវាទំនាក់ទំនងអតិថិជនរបស់យើង 1800 20 8888 (មិនគិតថ្លៃ)៕