(បរទេស)៖ លោក Elon Musk ត្រូវបានទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក Forbes បានវាយតម្លៃថា ជាបុគ្គល ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក ដោយគិតត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ ទ្រព្យសម្បត្តិរបស់លោកគិតជាប្រាក់មានចំនួនរហូតដល់ជាង ២៦៤ពាន់លានដុល្លារអាមេរិក ហើយថ្មីៗនេះ លោកទើបតែផ្ដល់កិច្ចព្រមព្រៀងទិញយកបណ្ដាញសង្គម Twitter ជាសាច់ប្រាក់សុទ្ធក្នុងតម្លៃ ៤៤ពាន់លាន ដុល្លារអាមេរិក។ បើយើងពិនិត្យមើលទៅលើទំហំទឹកប្រាក់ដែលលោកបានចំណាយក្នុងការទិញ Twitter គឺ វា វាជាចំនួនតិចតួចប៉ុណ្ណោះសម្រាប់រូបលោក ប៉ុន្តែវាជាចំនួនច្រើនដ៏សន្ធឹកសន្ធាប់សម្រាប់អ្នកដទៃ។

តើលោក Elon Musk បានក្លាយជាកំពូលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេនេះដោយ របៀប ណា?

នៅថ្ងៃនេះដែរ Fresh News Plus នឹងបង្ហាញលោកអ្នកពីអាជីវកម្ម និងវិធីរកប្រាក់របស់ Elon Musk ឱ្យគ្រប់ គ្នា បានដឹងខ្លះ។

នៅឆ្នាំ១៩៩៥ លោក Elon Musk បានបោះបង់ការសិក្សានៅសកលវិទ្យាល័យ Stanford University ដែលទើប តែចូលរៀនបានចំនួនពីរថ្ងៃ ដោយងាកមកចាប់ផ្ដើមមុខជំនួញផ្ទាល់ខ្លួនវិញ។ Zip2 ជាក្រុមហ៊ុនស្វែងរកទីតាំង ផ្សេងៗនៅលើអ៊ីនធើណែត និងជាក្រុមហ៊ុនដំបូងដែល លោក បានបង្កើតឡើងជាមួយនឹងប្អូនប្រុសរបស់លោក។ ប្រាក់ទុនសម្រាប់បង្កើតក្រុមហ៊ុនមួយនេះគឺបាន មកពី Angel Investor (ការផ្ដល់ដើមទុនសម្រាប់អាជីវកម្ម ឬអាជីវកម្មដែលទើបចាប់ផ្ដើម ដើម្បីប្ដូរបាន ជាភាគហ៊ុនត្រឡប់មកវិញ ប៉ុន្តែវាជាការវិនិយោគមានហានិភ័យខ្ពស់)។ នៅដើមឆ្នាំ ១៩៩៩ ក្រុមហ៊ុន Zip2 ត្រូវបាន ក្រុមហ៊ុនផលិតកុំព្យូទ័រអាមេរិក Compaq ទិញយកក្នុងតម្លៃ ៣០៧លានដុល្លារអាមេរិក ដោយក្នុង នោះ លោក Elon Musk ទទួលបានប្រាក់ ២២លានដុល្លារអាមេរិក ក្នុងចំណែក ៧ភាគរយនៃភាគហ៊ុន។ ២២លានដុល្លារអាមេរិក គឺជាដើមទុនថ្មីសម្រាប់លោកដើម្បីឈានទៅបង្កើតក្រុមហ៊ុនថ្មី។

ក្រោយពីបានប្រាក់ ២២លានដុល្លារអាមេរិក ហើយនោះ លោក Elon Musk បានចាប់ផ្ដើមបង្កើត ក្រុមហ៊ុន ថ្មី ដែលមានឈ្មោះថា X.com ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុនៅលើអនឡាញដំបូងគេ នៅឆ្នាំ១៩៩៩។ ក្រោយពីបានដំណើរបានបន្តិច X.com ក៏បានរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Confinity ដែល ជាគូប្រជែងរបស់ខ្លួន និងបានប្ដូរទៅជាក្រុមហ៊ុនថ្មី ដែលមានឈ្មោះថា PayPal។ ដោយមើលឃើញពី វិសាលភាពរបស់ PayPal នៅឆ្នាំ ២០០០២ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សមួយរបស់អាមេរិក eBay បានទិញ PayPal ក្នុងតម្លៃ ១,៥ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះលោក Elon Musk ទទួលបាន ១៧៥,៨លានដុល្លារអាមេរិក ក្នុងនាមជាម្ចាស់ភាគហ៊ុន ១១,៧២ភាគរយ។

ម្ដងនេះ លោក Elon Musk បានចាប់ផ្ដើមបង្ហាញមហិច្ឆតា ក្នុងការឡើងទៅកាន់ភពព្រះអង្គារ ដោយលោក បាន ទៅកាន់ប្រទេសរុស្ស៊ីដើម្បីពិភាក្សាការងាររឿងធ្វើដំណើរទៅកាន់លំហអាកាស និងភពព្រះអង្គារ។ លទ្ធផលនៃការពិភាក្សាជាមួយភាគីរុស្ស៊ីមិនសមបំណងតាមការចង់បានរបស់លោក ទើបលោក បាន សម្រេច បង្កើត ក្រុមហ៊ុនថ្មីមួយដែលមានឈ្មោះថា Space Exploration Technologies Corp (SpaceX) នៅពាក់កណ្ដាល ឆ្នាំ ២០០២។ គិតមកដល់ពេលនេះ SpaceX ត្រូវបានគេរាយការណ៍មកថា ទទួល ប្រាក់ ចំណូល ជាច្រើនផងដែរ ជាពិសេសគឺគម្រោងមួយចំនួនរបស់អង្គការណាសា ខណៈដែលកាលពី ឆ្នាំ ២០១៨ ប្រាក់ចំណូលផ្លូវការរបស់ក្រុមហ៊ុនមួយនេះមានចំនួន ២ពាន់លានដុល្លារអាមេរិក។ គិតត្រឹមបច្ចុប្បន្ននេះ SpaceX មានតម្លៃទៅលើទីផ្សាររហូតដល់ ៧៤ពាន់លានដុល្លារអាមេរិក។

នៅឆ្នាំ ២០០៤ លោក Elon Musk បានបោះទុន ៦,៥លានដុល្លារអាមេរិកនៅក្នុងក្រុមហ៊ុនផលិតរថយន្ត Tesla និងបានក្លាយជា ម្ចាស់ភាគហ៊ុនធំជាងគេបំផុត។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានក្លាយជាអ្នកដឹកនាំក្បាល ម៉ាស៊ីន របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះផងដែរ។ ក្រោមការខិតខំប្រឹងប្រែងរបស់លោក បានធ្វើ ឱ្យ ក្រុមហ៊ុន Tesla ក្លាយជាក្រុមហ៊ុនផលិតរថយន្តល្បី និងឈានមុខគេនៅលើពិភពលោក ហើយ កាលពី ឆ្នាំ ២០២១កន្លងទៅនេះ Tesla រកចំណូលបានជិត ៥៤ពាន់លានដុល្លារអាមេរិក។ លោក Elon Musk ត្រូវបាន គេ ទម្លាយឱ្យដឹងថា ប្រាក់ចំណូលស្ទើរតែ ២ភាគ៣របស់លោកគឺបានមកពីក្រុមហ៊ុន Tesla ខណៈដែល ប្រភព ច្បាស់ការបានបង្ហាញថា Elon Musk ក្ដោបក្ដាប់ហ៊ុនរបស់ Tesla ចំនួន ២១ភាគរយ។

លោក Elon Musk ក៏បានបង្កើតក្រុមហ៊ុនផ្សេងៗមួយចំនួនទៀតដូចជា SolarCity, Neuralink, The Boring Company, OpenAI ជាដើម៕