(ភ្នំពេញ)៖ គិតត្រឹមខែមេសា ឆ្នាំ២០២២ ខ្មែរ ប៊ែវើរីជីស បរិច្ចាគបង់អង្គុយសរុបចំនួន ២០៩បង់ និងធុងសំរាមសរុបចំនួន ៨៤ធុង ទៅដល់សាលារៀន មន្ទីរពេទ្យ និងទីសាធារណៈនានាក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ដើម្បីចូលរួមលើកកម្ពស់សណ្តាប់ធ្នាប់បរិស្ថាន និងអនាម័យទៅតាមទីសាធារណៈ។

លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «ខ្មែ ប៊ែវើរីជីស នឹងនៅតែបន្តសកម្មភាពផ្ដល់ត្រឡប់ទៅសង្គមយ៉ាងសស្រាក់សស្រាំបំផុត ហើយយើងសង្ឈឹមថា បង់អង្គុយ និងធុងសំរាម នឹងបានចូលរួមជាផ្នែកមួយ ដែលអាចជួយសម្រួលបន្ទុកនិងបំពេញតម្រូវការនៅទីតាំងទាំងនោះផងដែរ»

គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ បន្ថែមពីការបរិច្ចាគបង់អង្គុយ និងធុងសំរាម ក្រុមហ៊ុន ជីប ម៉ុង ដែលមានក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាពាណិជ្ជកម្មមួយក្នុងចំណោមពាណិជ្ជកម្មជាច្រើន បានចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងឧបត្ថម្ភថវិកា ២សែនដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ រយៈពេល ៥ ឆ្នាំផងដែរ៕