(ភ្នំពេញ)៖ ផ្សារទំនើបអ៉ីអន (ផ្សារទំនើបលក់ទំនិញទូទៅ) ដោយមានការសហការ និងគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ នឹងរៀបចំពិព័រណ៌ផលិតផលខ្មែរ ដែលប្រព្រឹត្តិធ្វើទ្បើងចាប់ពីថ្ងៃទី ១៦ ឧសភា ដល់ ០៥ មិថុនា ឆ្នាំ២០២២ នៅផ្សារទំនើបអ៉ីអន ទាំង២សាខា។

តាមរយៈពិព័រណ៌នេះ ផ្សារទំនើបអ៉ីអនបាននាំយកផលិតផលក្នុងស្រុកដែលដាំដុះ និងផលិតតាមស្តង់ដាសុវត្ថិភាព ដោយកសិករមកពីខេត្តកណ្ដាល កំពត ព្រះវិហារ កំពង់ចាម មណ្ឌលគីរី រតនគីរី និងខេត្តផ្សេងៗទៀត រួមមានផលិតផលជាច្រើនដូចជា គ្រឿងទេស ទឹកដោះគោស្រស់ នំខ្មែរ ទឹកឃ្មុំ បន្លែ ផ្លែឈើ ស្រស់ អង្ករនិងសម្ភារៈប្រើប្រាស់ជាច្រើនទៀត មកតាំងបង្ហាញក៏ដូចជាបម្រើសេចក្ដីត្រូវការរបស់អតិថិជន។

ក្រៅពីទស្សនានូវទំនិញខ្មែរដ៏ច្រើនសម្បូរបែប អតិថិជនក៏អាចរីករាយជាមួយការបញ្ចុះតម្លៃ លើទំនិញជាច្រើនប្រភេទ ឱកាសបង្វិលកង ដើម្បីឈ្នះរង្វាន់ជាច្រើនដោយគ្រាន់តែចំណាយចាប់ពី១៥ ដុល្លារទ្បើងទៅក្នុង១វិក័យបត្រ រួមជាមួយការថតរូបលេងកំសាន្ដ និងការលេងហ្គេម ដើម្បីឈ្នះរង្វាន់អនុស្សាវរីយ៍ជាច្រើនផងដែរ។

គួរបញ្ជាក់ផងដែរថា ពិព័រណ៌ផលិតផលខ្មែរធ្វើទ្បើងរយៈពេល៣សប្ដាហ៍ ក្នុងគោលបំណងផ្សព្វផ្សាយ លើកស្ទួយជីវភាពរស់នៅរបស់កសិករ និងពង្រីកទីផ្សារផលិតផលខ្មែរគ្រប់ប្រភេទឲ្យកាន់តែធំទូលាយ ដែលអាចធ្វើការប្រកួតប្រជែងទាំងក្នុង និងក្រៅស្រុក ក៏ដូចជាផ្នែកមួយចូលរួមគាំទ្រដល់ការ អភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល ហើយនេះជាលើកទី៣ហើយដែលផ្សារទំនើបអ៉ីអន (ផ្សារទំនើបលក់ទំនិញទូទៅ) សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ រៀបចំពិព័រណ៌នេះទ្បើង។

ផ្សារទំនើបអ៉ីអន នៅតែបន្តចូលរួមយ៉ាងសកម្ម និងគាំទ្រយ៉ាងពេញទំហឹងក្នុងន័យជម្រុញការផ្សព្វផ្សាយ ពង្រីកទីផ្សារបន្ថែមសម្រាប់ផលិតផលខ្មែរ និងគាំទ្រដល់កសិករខ្មែរ។ យើងយកចិត្តទុកដាក់ខ្ពស់ ទៅលើសុវត្ថិភាពចំនីអាហារ គុណភាព សេវាកម្ម និងផ្ដល់ជូននូវតម្លៃសមរម្យជូនដល់អតិថិជនរបស់យើង។

ផ្សារទំនើបអ៉ីអន (ផ្សារទំនើបលក់ទំនិញទូទៅ) ជាហាងលក់ទំនិញទូទៅឈានមុខគេ នៅកម្ពុជាដែលមានលក់ទំនិញ និងសម្ភារៈប្រើប្រាស់ចាំបាច់គ្រប់ប្រភេទរួមមាន ទំនិញបរិភោគ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងអេទ្បិចត្រូនិចគ្រប់ប្រភេទជាមួយតម្លៃសមរម្យ សេវាកម្មរួសរាយរាក់ទាក់។ ផ្សារទំនើបអ៉ីអនក៏មាននូវទំនិញ និងហាងឯកទេសដែលជាយីហោផ្ដាច់មុខរបស់ខ្លួនផងដែរដូចជា ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ហូមខរឌី ហាងសម្លៀកបំពាក់ក្នុង និងកីទ្បា បុរស នារី ម៉ាក អាយស៊ី ហាងសម្ភារៈប្រើប្រាស់សម្រាប់ម្ដាយ កុមារ និងទារក ឃីដស៍ រីផាប់ប្លិក ឱសថស្ថានអ៉ីអន វែលណេស ហាងនំបុ័ងអ៉ីអន ហាងកង់អ៉ីអន ផលិផផលម៉ាកថប់វែលយូ ជាដើម។

បញ្ជាទិញទំនិញជាច្រើនទៀត តាមរយៈអ៉ីអន អនទ្បាញ៖ www.aeononlineshopping.com 
សម្រាប់ព័ត៌មានបន្ថែម៖ 
Website: www.aeoncambodia.com 
Facebook: AEON Retail Cambodia
Telegram: AEON Retail Cambodia
Instagram: aeon_retail_cambodia
YouTube: AEON Cambodia