(ហាណូយ)៖ កីឡាករឃីកបុកស៊ីងកម្ពុជា លន់ បញ្ញា ទៀតហើយ ដែលឡើងវគ្គផ្ដាច់ព្រ័ត្រ ឆ្ពោះទៅដណ្ដើមមេដាយមាសជូនជាតិ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ បន្ទាប់ពីយកឈ្នះកីឡាករថៃ Rodnok Ophat ដោយពិន្ទុ ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្រភេទទម្ងន់ ៦៧គីឡូក្រាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។