(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងថា TikTok កំពុងតែមានបំណងទម្លាក់ «Discover» ចេញដោយជំនួសមកវិញនៅ «Friend» ហើយក៏ទំនងជានឹងដាក់ឱ្យប្រើប្រាស់នៅក្នុពេលឆាប់នេះផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន iMore នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

តាមប្រភពពី TechChrunch, TikTok បានប្រកាសថាមុខងារ «Discover Tab» ដែលមានស្រាប់នឹងត្រូវជំនួសដោយ «Friend Tab» ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ តាមពិតទៅមុខងារ «Friend Tab» នេះ TikTok បានដាក់ឱ្យប្រើប្រាស់រួចទៅហើយគ្រាន់តែថាមិនទាន់ដំណើរការបានពេញលេញ ដោយអ្នកប្រើប្រាស់មួយចំនួនទទួលបានមុខងារថ្មីនេះ និងអ្នកប្រើប្រាស់មួយចំនួនទៀតមិនទាន់ទទួលបាន។

តែយ៉ាងណាមិញ TikTok ក៏បានប្រកាសជាសាធារណៈនៅក្នុង Twitter ដែលទាក់ទងនឹងការផ្លាស់ប្តួរនេះ ប៉ុន្តែមិនបានបញ្ជាក់នោះទេថាតើ «Friend Tab» ថ្មីនឹងជំនួស «Discover Tab» សម្រាប់អ្នកប្រើប្រាស់ទាំងអស់ឬមួយក៏យ៉ាងនោះ។

ខណៈដែលមុខងារនេះ នៅពេលដែលអ្នកប្រើប្រាស់ចុចទៅលើ Tab ថ្មីនោះនឹងបង្ហាញអ្នកនូវវីដេអូពីមនុស្សដែលអ្នក Connect នៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម។ ហើយប្រសិនបើបច្ចុប្បន្នអ្នកមិនបានភ្ជាប់ជាមួយនរណាម្នាក់ទេ TikTok នឹងស្នើឱ្យភ្ជាប់គណនីរបស់អ្នកទៅនឹង Contacts ឬ Facebook ដើម្បីស្វែងរកមិត្តភក្តិក្នុងការភ្ជាប់ទំនាក់ទំនងជាមួយ៕