(រ៉ាបាត)៖ ការប្រកួតផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកប្រចាំទ្វីបអាហ្រ្វិក African Champions League 2022 នឹងធ្វើឡើងនៅប្រទេសម៉ារ៉ុក នាថ្ងៃទី៣០ ខែឧសភា បន្ទាប់ពីប្រទេសេណេហ្គាល់បានដកខ្លួនចេញពីការដេញថ្លៃ ដើម្បីធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១១ ខែឧសភា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធបាល់ទាត់អាហ្វ្រិក (CAF) បានធ្វើឡើង ១ថ្ងៃបន្ទាប់ពីបេក្ខភាពប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Al Ahly នៃព្រឹត្តិការណ៍ African Champions League បានស្នើសុំឲ្យការប្រកួតធ្វើឡើងនៅទីលានអព្យាក្រឹត្យមួយ។

ទីលានពិតប្រាកដសម្រាប់ការប្រកួត មិនទាន់ត្រូវបានប្រកាសនៅឡើយនោះទេ៕