(មេនឆេស្ទើ)៖ កីឡាករ Oleksandr Zinchenko បានលើកឡើងថា លោកបានអញ្ជើញជនភៀសខ្លួនអ៊ុយក្រែនអាយុ ១០ឆ្នាំ ដើម្បីធ្វើការហ្វឹកហាត់នៅឯក្លិប Manchester City ដូច្នេះកុមារារូបនេះនឹងមានអារម្មណ៍ «មិនខ្វាយខ្វល់» មួយរយៈ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

កីឡាករខ្សែបម្រើសញ្ជាតិអ៊ុយក្រែន វ័យ ២៥ឆ្នាំខាងលើនេះបានបង្ហោះរូបភាពលើ Instagram ដោយបង្ហាញរូបលោកកំពុងហ្វឹកហាត់ជាមួយនឹងក្មេងប្រុស ដែលជាកុមារម្នាក់ ក្នុងចំណោមកុមារ ២លាននាក់ដែលបានបង្ខំឲ្យភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី។

«នេះគឺជា Andrei គាត់មានវ័យ ១០ឆ្នាំ។ គាត់មានសុវត្ថិភាពហើយនៅថ្ងៃនេះ។ ដូចទៅនឹងប្រជាជនអ៊ុយក្រែនភាគច្រើនដែរ។ គាត់បានបង្ខំចិត្តចាកចេញពីប្រទេសរបស់លោក ជាមួយនឹងក្រុមគ្រួសារ ដោយសារតែសង្គ្រាម» នេះបើតាមចំណងជើងដែល Zinchenko បានសរសេរនៅលើ Instagram។

អង្គការសហប្រជាជាតិ UN បានឲ្យដឹងដែរថា មនុស្សជាង ១២លាននាក់បានចាកចេញពីប្រទេស ក្រោយការឈ្លានពានបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈដល់បច្ចុប្បន្ន៕