(ឡុងដ៍)៖ ចំនួនក្រុមប្រកួតនៅក្នុងពានរង្វាន់អឺរ៉ុប UEFA Champions League ផ្នែកបុរសនឹងកើនឡើងពី ៣២ក្រុមដល់ ៣៦ក្រុមចាប់ពីរដូវកាលឆ្នាំ២០២៤-២០២៥ ស្ថិតក្រោមការអនុម័តដោយ UEFA។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

ស្ថិតក្រោមទម្រង់ថ្មី ក្រុមនីមួយៗនឹងត្រូវប្រកួត ៨លើកក្នុងរយៈពេលជាង ១០សប្តាហ៍ជារៀងរាល់ ១រដូវកាល។

កៅអីចំនួន២ ក្នុងចំណោមកៅអី ៤បន្ថែមនោះនឹងត្រូវផ្តល់ឲ្យដោយផ្អែកទៅលើប្រទេសដែលលេងបានកម្រិតខ្ពស់បំផុត នៅក្នុងរដូវកាលនីមួយៗ នៃការប្រកួតរបស់ក្លិបនៅក្នុងលីគ UEFA Champions League នេះ។

ប្រធាន UEFA លោក Aleksander Ceferin បានលើកឡើងថា ការបន្ថែមក្រុមនេះវាមានន័យថា «ក្តីសុបិន្តដើម្បីចូលរួមប្រកួត នឹងនៅតែមានសម្រាប់ក្លិបទាំងអស់»