(ភ្នំពេញ)៖ ព្រះនាងតូច នរោត្តម ជេនណា បានយាងជាអធិបតីភាព និងផ្ដល់កិត្តិយសសម្ដែងសិល្បៈជូនទស្សនិកជនក្នុងពិធីសម្ពោធហាងថ្មីរបស់ PAPA JOHN'S PIZZA សាខាបុរីប៉េងហួត បឹងស្នោ ដែលមានទីតាំងនៅ ភីអេច យូរ៉ូផាក។

ព្រះនាងតូច ជេនណា ជាទូតសុឆន្ទៈរបស់ហាង PAPA JOHN'S PIZZA នេះក៏ដោយសារតែមានការគាំទ្រលើរសជាតិដ៏ឆ្ងាញ់ពីសំណាក់អតិថិជន បានធ្វើឱ្យហាង PAPA JOHN'S PIZZA សម្រេចបើកដំណើរការជាផ្លូវការនូវសាខាទី៧របស់ខ្លួនខាងលើនេះ។

ក្នុងពិធីសម្ពោធសាខាថ្មីនាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ នាយកប្រតិបត្តិរបស់ហាង PAPA JOHN'S PIZZA លោក Peter Xu បានលើកឡើងថា លោកនឹងបើកសាខាទាំងអស់ យ៉ាងហោចណាស់១៥ទីតាំងនៅកម្ពុជា ដើម្បីបង្កភាពងាយស្រាយដល់អតិថិជនក្នុងការទិញ និងទទួលទាននូវភីហ្សាដ៏មានឱជារស។

លោកស្រី Lauren Higgins តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានផ្តល់កិត្តិយសចូលរួមអបអរសាទរ ព្រមទាំងចូលរួមក្នុងពិធីកាត់ខ្សែបូ រួមជាមួយព្រះនាងតូច ជេនណា ផងដែរ។ ក្នុងកម្មវិធីនេះ ព្រះនាងតូច ជេនណា បានផ្តល់កិត្តិយសច្រៀងចម្រៀងមួយបទជូនភ្ញៀវកិត្តិយសស្តាប់កម្សាន្ត ដោយបានឆ្លុះបញ្ចាំងឱ្យឃើញនូវទេពកោស្យសិល្បៈរបស់ព្រះរាជវង្សានុវង្ស។

សូមជម្រាបថា ហាង PAPA JOHN'S PIZZA បានចូលមកកម្ពុជា ដោយនាំយកមកនូវគ្រឿងទេសពីប្រភពដើមពិតៗ។ ផ្លែប៉េងប៉ោះមានប្រភពដើមមកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក អូលីវខ្មៅនាំចូលពីប្រទេសអេស្ប៉ាញ ឈីសនាំចូលពី Mozzarella សាច់ម្សៅផលិតពីទឹកបរិសុទ្ធ និងស្រូវសាលីនិទាឃរដូវ ដែលធានាបាននូវភាពស្រស់ គុណភាពនិងរសជាតិដែលមិនអាចបំភ្លេចបាន៕