(ឡុងដ៏)៖ ការវាយបករបស់ហង្សក្រហម Liverpool ២-១ ទៅលើក្រុម Aston Villa បានធ្វើឲ្យការប្រជែងដណ្តើមពានលីគអង់គ្លេស Premier League កាន់តែឡើងកម្តៅខ្លាំងជាមួយក្រុម Manchester City ដែលកំពុងមាន ៨៦ពិន្ទុស្មើគ្នាដែលជាការដាក់សម្ពាធខ្លាំងនៅសល់ត្រឹម ២ប្រកួតបិទបញ្ចប់រដូវកាលនេះ។

Aston Villa បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដោយបើកការនាំមុខត្រឹមចាប់ផ្តើមលេង ៣នាទីពីការស៊ុតរបស់ Douglas Luiz ដោយការជួយសង្គ្រោះមិនបានរបស់អ្នកចាំទី Alisson តែក្រុមដឹកនាំដោយលោក Jurgen Klopp បានវាយបកមកវិញត្រឹមនាទី៦ ធ្វើបានដោយ Joel Matip ដ្បិតគ្រាប់ជ័យជម្នះសម្រេចដោយ Sadio Mane នៅនាទី៦៥។

រំលឹកផងថា ក្រុម Man City លើកពានលីគអង់គ្លេស PL បានចំនួន ៥លើកមកហើយ ខណៈក្រុមLiverpool ជាក្រុមឈ្នះបាន ១៩លើកចាប់តាំងពីពាននេះនៅមានឈ្មោះ First Division ធ្វើបានចំនួន១៨លើក និង ១ដងក្នុងសម័យកាលឈ្មោះ Premier League នេះផងដែរ។

បញ្ជាក់ផងថា ការប្រជែងពានលីគអង់គ្លេស Premier League 2021-22 ក្រុមកំពុងតារាង Manchester City ត្រូវជួយក្រុម Wolverhampton Wanderers នៅជំនួបទី៣៦ នាថ្ងៃទី១២ ខែឧសភានេះ ដើម្បីរកឲ្យបាន ៣ពិន្ទុបន្ថែម ខណៈក្រុម Liverpool នៅសល់ ២ប្រកួតត្រូវជួប Southampton និងទៅប៉ះ Wolverhampton Wanderers នៃប្រកួតចុងក្រោយរដូវកាលនេះ៕