(កំពត)៖ វីដេអូសង្ខេបអំពីជុំទី១នៃព្រឹត្តិការណ៍ WURKZ MOUNTAIN BIKE SERIES ដែលបានធ្វើឡើងនៅឯខេត្តកំពតកាលពីពេលថ្មីៗនេះ ត្រូវបានចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា បង្ហាញអំពីទិដ្ឋភាពដ៏អស្ចារ្យនៃការប្រណាំងកង់ភ្នំ ក៏ដូចជាចំណាប់អារម្មណ៍រីករាយរបស់អ្នកចូលរួមយ៉ាងច្រើនកុះករ។

ក្នុងនោះ លោក Pierre Yves Catry ស្ថានិកកម្មវិធីប្រណាំងកង់ភ្នំ និងជាតំណាងអ្នករៀបចំកម្មវិធី FLYING BIKES2 បានសម្តែងក្តីរំភើបរីករាយដែលជុំទី១ មានអ្នកចូលរួមរហូតដល់ ៣២៨ នាក់ ហើយប្រហែល ៦០ ទៅ ៧០ភាគរយនៃចំនួនសរុប ជាយុវវ័យអាយុចន្លោះពី ១២ ទៅ ១៧ ឆ្នាំ។

លោកបញ្ជាក់ថា៖ «អ្នកចូលរួមច្រើនជាយុវវ័យ ដែលជាសញ្ញាល្អណាស់សម្រាប់វិស័យកីឡាដោយសារតែ យុវវ័យទាំងនេះនឹងធ្វើការហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ការប្រណាំងនាពេលខាងមុខ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ និងបង្កើនកម្លាំងចិត្តដល់ខ្លួនឯងបន្ថែមទៀត។ ពួកគេក៏អាចទាក់ទាញមនុស្សឱ្យចូលរួមការប្រណាំងនេះកាន់តែច្រើន»

កីឡាការីនីជម្រើសជាតិ យ៉ត់ កន្និការ ទទួលបានចំណាត់ថ្នាក់លេខ២ ផ្នែកវិញ្ញាសារ WOMEN បានលើកឡើងដែរថា៖ «សម្រាប់ការប្រកួតក្នុងខេត្តកំពតមានផ្លូវបច្ចេកទេសច្រើនដែលអាចឲ្យខ្ញុំពង្រឹងសមត្ថភាពឲ្យខ្លាំងជាងមុន ដើម្បីទៅប្រកួតនៅប្រទេសវៀតណាម។ នាងខ្ញុំសូមលើកទឹកចិត្តដល់ស្ត្រីខ្មែរឲ្យចូលរួមលេងកីឡាទាំងអស់គ្នាជាពិសេស កីឡាកង់ដែលមិនសូវមានកីឡាការីនីច្រើន»។

គួរបញ្ជាក់ថា កម្មវិធី WURKZ MOUNTAIN BIKE SERIES គ្រោងធ្វើឡើងចំនួន ៥ជុំ នៅខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ព្រែកលៀបក្នុងរាជធានីភ្នំពេញ និងឧទ្យានជាតិគិរីរម្យ។ សម្រាប់ជុំបន្ទាប់ នឹងធ្វើឡើងនៅភ្នំជាល ខេត្តកំពង់ស្ពឺ នៅខែកក្កដាខាងមុខនេះ។

សូមតាមដានទំព័រហ៊្វេសប៊ុក ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីព្រឹត្តិការណ៍ប្រណាំងកង់ភ្នំដ៏ធំអស្ចារ្យមួយនេះ https://www.facebook.com/WurkzCambodia

* WURKZ MOUNTAIN BIKE SERIES ប្រណាំងពោរពេញដោយថាមពល!