(ហាណូយ)៖ នេះជាជម្រើស ១១នាក់នៃការប្រកួតកីឡាបាល់ទាត់រវាងក្រុមយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា ទល់នឹង U23 សិង្ហបុរី ដែលចាប់ផ្តើមនាម៉ោង ៤រសៀលល្ងាចនាថ្ងៃពុធ ទី១១ ខែឧសភានេះ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2021 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

នេះជាការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល B របស់គោព្រៃជំទង់កម្ពុជា ក្រោយពេលយកឈ្នះ U23 ឡាវក្នុងលទ្ធផល ៤-១ នៅថ្ងៃបើកឆាកល្ងាចថ្ងៃចន្ទដើមសប្តាហ៍ តែជាការប្រកួតលើកទី៣ ប្រចាំពូល B របស់សិង្ហបុរី ក្នុងនាមជាក្រុមមិនទាន់ឈ្នះនៅឡើយ ក្រៅពីលេងស្មើ ២-២ នៅថ្ងៃបើកឆាកជាមួយឡាវ និងចាញ់ថៃ ៥ទល់នឹង០ ក្នុងប្រកួតទី២ ឈរនៅបាតតារាងជាបណ្តោះអាសន្ន៕