(អាល្លឺម៉ង់)៖ ក្លិបបាល់ទាត់ Borussia Dortmund បានប្រកាសជាផ្លូវការព្រមព្រៀងចុះកិច្ចសន្យានាំយកកីឡាករ Karim Adeyemi មកជំនួសខ្សែប្រយុទ្ធ Erling Haaland ដែលបានសម្រេចលក់ទៅឲ្យក្លិប Manchester City ក្នុងតម្លៃប្រមាណ ៥១លានផោនស្មើនឹង ៦២លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ Daily mail នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

ក្លិប Borussia Dortmund ស្ថិតក្នុងលីគអាល្លឺម៉ង់ Bundesliga បានសម្រេចចុះកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយ Karim Adeyemi ផ្ទេរមកពីក្លិប Red Bull Salzburg ចំពោះខ្សែប្រយុទ្ធវ័យ ២០ឆ្នាំរូបនេះ ខណៈដែល Adeyemi បានបដិសេធសំណើរ ១៥០,០០០លានផោនក្នុងមួយសប្តាហ៍ពីសំណាក់ក្លិប Manchester United។

Karim បានឈ្នះពាន Austrian Bundesliga ចំនួន ៣រដូវកាលចាប់ពីរដូវកាល២០១៩ មកដល់ ២០២១ ក៏ដូចជាពាន Austrian Cup ផងដែរ ជាមួយការស៊ុតបាន ៣៣គ្រាប់ក្នុង ៩២ប្រកួតជាមួយក្លិប Red Bull Salzburg គ្រប់ការប្រកួតរយៈពេល ៣រដូវកាលមកនេះ។

ខណៈបុរសសញ្ជាតិន័រវេល Erling Haaland រកបាន ៨៥គ្រាប់ក្នុង ៨៨ប្រកួតជាមួយក្លិប Dortmund ចាប់តាំងពីខែមករា ឆ្នាំ២០២០ មុខសម្រេចផ្ទេរមកលីគអង់គ្លេស Premier League គ្រាដែលកិច្ចសន្យាដែលស្នាក់នៅជាមួយ Man City នឹងបង្ហាញឲ្យដឹងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំខាងមុននេះ៕