(ហាណូយ)៖ ចប់វគ្គទី១ ក្រុមជម្រើសជាតិ U23 កម្ពុជា ត្រូវបានក្រុម U23 សឹង្ហបុរីនាំមុខ ១ -០ នៃការប្រជែងវិញ្ញាសាបាល់ទាត់បុរស វគ្គសន្សំពិន្ទុនៃពូល B ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។ សម្រាប់ការប្រកួតនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

នេះជាការនាំមុខ ១-០ ជាបណ្តោះអាសន្នក្នុងវគ្គទី១ ពីសំណាក់ក្រុមជម្រើសជាតិ U23 សឹង្ហបុរី ធ្វើបានដោយកីឡាករ Saifullah Akbar ក្នុងនាទី៣៦ ទោះបីជាមានការព្យាយាមតាមស្មើមកវិញរបស់ក្រុមកម្ពុជា ក៏ដោយ។

បញ្ជាក់ផងថា នេះជាការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល B របស់គោព្រៃជំទង់កម្ពុជា ក្រោយពេលយកឈ្នះ U23 ឡាវក្នុងលទ្ធផល ៤-១ នៅថ្ងៃបើកឆាកកាលល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ តែនេះជាការប្រកួតលើកទី៣ ប្រចាំពូល B របស់សិង្ហបុរី ក្នុងនាមជាក្រុមមិនទាន់ឈ្នះនៅឡើយ ក្រៅពីលេងស្មើ ២-២ នៅថ្ងៃបើកឆាកជាមួយឡាវ និងចាញ់ថៃ ៥ទល់នឹង០ ក្នុងប្រកួតទី២ ឈរនៅបាតតារាងជាបណ្តោះអាសន្ន៕