(ហាណូយ)៖ ក្រុមជម្រើសជាតិ U23 កម្ពុជា បានត្រឹមខកខាត ៣ពិន្ទុក្រោយប្រជែងចាញ់ U23 សឹង្ហបុរី ១-០ នៃការប្រជែងវិញ្ញាសាបាល់ទាត់បុរស វគ្គសន្សំពិន្ទុនៃក្នុងពូល B នៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម សម្រាប់ការប្រកួតនាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅកីឡដ្ឋាន THIEN TRUONG ។

ជាបណ្តោះអាសន្ន U23 សឹង្ហបុរី បានឡើទៅឈរលេខ១ ក្នុងតារាងពូល B រកបាន ៤ពិន្ទុក្រោយរកបានជ័យជម្នះក្នុងប្រកួតទី៣ របស់ពួកគេលើក្រុម U23 កម្ពុជា ក្នុងការប្រកួតដ៏ស្វិតស្វាញកីឡាករ Saifullah Akbar ជាអ្នកធ្វើបាននាទី៣៦ ឲ្យក្រុមសឹង្ហបុរី ទោះជាក្រុម U23 កម្ពុជា ព្យាយាមតាមស្មើពីសំណាក់កីឡាករឆ្នើមៗយ៉ាងក៏ដោយ។

គួរបញ្ជាក់ផងថា នេះជាការប្រកួតសន្សំពិន្ទុលើកទី២ ប្រចាំពូល B របស់គោព្រៃជំទង់កម្ពុជា ក្រោយពេលរកបាន ៣ពិន្ទុបណ្តោះអាសន្ននៃការយកឈ្នះ U23 ឡាវក្នុងលទ្ធផល ៤-១ ខណៈដែលជាការប្រកួតទី៣ របស់ក្រុម U23 សឹង្ហបុរី សរុបរកបាន ៤ពិន្ទុបណ្តោះអាសន្នឡើងទៅឈរលេខ១ ក្នុងពូល B ក្រោយពេលលេងស្មើ ២-២ ជាមួយក្រុម U23 ឡាវ និងចាញ់ក្រុម U23 ថៃ ៥ទល់នឹង០។

ប្រកួតបន្ទាប់របស់ U23 កម្ពុជា ត្រូវជួបក្រុម U23 ថៃ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ បន្តប្រជែង ៣ពិន្ទុបន្ថែមក្នុងពូល B មុនទៅប៉ះក្រុម U23 ម៉ាឡេស៉ី នាថ្ងៃទី១៦ ខែដដែល ដើម្បីរកកៅអីឡើងវគ្គបន្តក្នុងព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម៕