(ហាណូយ)៖ កីឡាករ ឈឿង ល្វៃ ឡើងទៅវគ្គផ្តាច់ព្រ័ត្រប៉ះកីឡាករថៃ THAPPHLI THONGCHAI វិញ្ញាសាកីឡាឃីកបុកស៊ីង ក្រោយកីឡាករកម្ពុជា វាយឈ្នះកីឡាករហ្វីលីពីន Ban Ario ក្នុងកម្រិត ៧១គីឡូក្រាម ខណៈពេលនេះកម្ពុជា មានកីឡាករឃីកបុកស៊ីង ៤នាក់កក់មេដាយប្រាក់ជាផ្លូវការ ហើយត្រូវឡើងដណ្តើមមេដាយមាសជូនជាតិ ដែលនឹងធ្វើនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម៕