(ឡុងដ៍)៖ កីឡាករ Adam Peaty បានដកខ្លួនចេញពីការប្រកួតហែលទឹក World Championships បន្ទាប់ពីបាក់ឆ្អឹងជើងរបស់លោក។ នេះបើយោងតាមសារព័ត៌មាន BBC នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
ម្ចាស់ជើងឯកពានរង្វាន់ Olympic Champion ៣រដូវកាល ដែលបានឈ្នះពានរង្វាន់ពិភពលោកចំនួន ៨រូបនេះ បានរងរបួសនៅពេលដែលធ្វើការហ្វឹកហាត់ ហើយត្រូវបានណែនាំឲ្យសម្រាករយៈពេល ៦សប្តាហ៍។
ព្រឹត្តិការណ៍ World Championships នឹងធ្វើឡើងនៅទីក្រុង Budapest របស់ហុងគ្រីចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២៕