(ភ្នំពេញ)៖ ក្រុមហ៊ុនហ្គ្រេន កាថេ អ៊ីនវេសមិន ត្រាស់ (ខេមបូឌា) ម.ក (Grand Cathay Investment Trust (Cambodia) Plc., GCIT) ដែលទទួលបានអាជ្ញាប័ណ្ណ បរធនបាលកិច្ច ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្កើតឡើងដោយការសហការរួមគ្នា ពីធនាគារក្នុងស្រុកនៃប្រទេសកម្ពុជា និងនាយកប្រតិបត្តិធនាគារមកពីតៃវ៉ាន់ ដែលមានបទពិសោជន៍ជាច្រើន ក្នុងវិស័យបរធនបាលកិច្ច។

ពិធីចុះហត្ថលេខា និងបើកសម្ពោធជាផ្លូវការនេះ បានធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ដោយបានប្រកាសថា ខ្លួននឹងចាក់ឬសក្នុងទីផ្សារកម្ពុជា និងប្តេជ្ញាកសាងថ្នាលត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសកម្មរបស់ភាគីទីបី ប្រកបដោយសុវត្ថិភាព និងអាចធ្វើបរធនបាលកិច្ចបាននៅកម្ពុជា ដើម្បីជួយវិនិយោគិនពិភពលោកកាត់បន្ថយនូវហានិភ័យ និងធ្វើឲ្យមានភាពប្រសើរឡើង នូវការអនុវត្តមូលនិធិនៅពេលចូលទីផ្សារកម្ពុជា។

ពិធីចុះហត្ថលេខា និងបើកសម្ពោធជាផ្លូវការនេះ ធ្វើឡើងនៅសណ្ឋាគារ Rosewood រាជធានីភ្នំពេញ ដោយមានការចូលរួមជាអធិបតីភាព ពីលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (SERC) និងលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចកម្ពុជា (Trust Regulator)។

លោក ស៊ូ សុជាតិ បានថ្លែងថា យន្តការបរធនបាលកិច្ច គឺជាឧបករណ៍មួយដែលមិនអាចខ្វះបាន សម្រាប់ប្រទេសក្នុងការថែរក្សាសណ្តាប់ធ្នាប់ហិរញ្ញវត្ថុ ធានាសុវត្ថិភាពប្រតិបត្តិការ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច។

ក្រុមហ៊ុនហ្គ្រេន កាថេ អ៊ីនវេសមិន ត្រាស់(ខេមបូឌា) ម.ក ដែលមានក្រុមការងារមានវិជ្ជាជីវៈខ្ពស់ ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ពីរាជរដ្ឋាភិបាល ដើម្បីទទួលបានអាជ្ញាប័ណ្ណ អាជីវកម្មបរធនបាលកិច្ចធានាថា ក្រុមហ៊ុនអនុវត្តតាមគោលនយោបាយអភិវឌ្ឍន៍ហិរញ្ញវត្ថុជាតិ និងស្តង់ដារបទប្បញ្ញត្តិហិរញ្ញវត្ថុអន្តរជាតិខ្ពស់បំផុតដែលកំណត់ ដោយអង្គការអន្តរជាតិនៃគណៈកម្មការមូលបត្រ (IOSCO) ដោយមិនថា តែប្រវត្តិបទពិសោធន៍របស់ក្រុមការងារ ការរចនាផលិតផល ការគ្រប់គ្រងប្រតិបត្តិការ និងការធ្វើផែនការប្រព័ន្ធ។

ជាមួយគ្នានេះ លោក សុខ ដារ៉ា ក៏សង្ឃឹមថា ក្រុមហ៊ុនហ្គ្រេន កាថេ អ៊ីនវេសមិន ត្រាស់ (ខេមបូឌា) ម.ក អាចនាំយកបទពិសោធន៍ដ៏សម្បូរបែបរបស់ខ្លួន នៅតៃវ៉ាន់មកកម្ពុជា រចនាផលិតផលបរធនបាលកិច្ច ចម្រុះជាមួយនឹងស្តង់ដារដ៏តឹងរ៉ឹង និងស្វាគមន៍ចំពោះការអភិវឌ្ឍន៍បច្ចេកវិទ្យា Fintech នៅក្នុងអាជីវកម្មបរធនបាលកិច្ច។

ក្រុមហ៊ុនហ្គ្រេន កាថេ អ៊ីនវេសមិន ត្រាស់ (ខេមបូឌា) ម.ក បានចុះហត្ថលេខាលើកិច្ចសន្យាបរធនបាលកិច្ច ជាមួយក្រុមហ៊ុនចុះបញ្ជីនៅផ្សាមូលបត្រតៃវ៉ាន់ និងក្រុមហ៊ុនអចលនទ្រព្យ MY LAND នៃប្រទេសកម្ពុជា ដើម្បីទិញរោងចក្រ និងនាំចូលមូលនិធិសម្រាប់វិនិយោគ និងអភិវឌ្ឍដីក្នុងទម្រង់បរធនបាលកិច្ច។

លើសពីនេះ ក៏បានចុះហត្ថលេខាលើកិច្ចសន្យាបរធនបាលកិច្ច ជាមួយអតិថិជនដែលមានទ្រព្យសម្បត្តិសុទ្ធខ្ពស់នៅកម្ពុជា លើការធ្វើផែនការមរតកទ្រព្យសម្បត្តិ និងការធានារ៉ាប់រងរបស់កម្មសិទ្ធិភាគហ៊ុននៃក្រុមគ្រួសារ ដែលបង្កើតជាគំរូសម្រាប់ការទទួលមរតក នៃទ្រព្យសម្បត្តិគ្រួសារនៅកម្ពុជា។

ក្នុងរយៈពេលដ៏ខ្លី ក្រុមហ៊ុនហ្គ្រេន កាថេ អ៊ីនវេសមិន ត្រាស់ (ខេមបូឌា) ម.ក អាចបង្កើតរចនាសម្ព័ន្ធបរធនបាលកិច្ចផ្សេងៗគ្នា ដោយបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីសមត្ថភាព និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់អាជីវកម្មបរធនបាលកិច្ច ក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនហ្គ្រេន កាថេ អ៊ីនវេសមិន ត្រាស់ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនថែរក្សារទ្រព្យសម្បត្តិជំនួសតែមួយគត់ ដែលមានក្រុមប្រតិបត្តិករចម្បងមកពីប្រទេសកម្ពុជា និងតៃវ៉ាន់ដែលមានបទពិសោធន៍ និងបច្ចេកវិទ្យាជំនាញក្នុងវិស័យហិរញ្ញវត្ថុ។

ទោះបីជាមានស្ថានភាពដ៏លំបាក ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីត១៩ ក៏ដោយ ក្រុមហ៊ុនហ្គ្រេន កាថេ អ៊ីនវេសមិន ត្រាស់ (ខេមបូឌា) ម.ក បានប្រឆាំងនឹងនិន្នាការ នៃកំណើន និងទទួលបានសមិទ្ធិផលគួរឲ្យកត់សម្គាល់ ក្នុងអាជីវកម្មរបស់ខ្លួន រួមមាន៖

ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនដំបូងគេដែលផ្តល់សេវាកម្មបរធនបាលកិច្ច សម្រាប់ក្រុមហ៊ុនចុះបញ្ជីនៅផ្សាមូលបត្រតៃវ៉ាន់ ក្នុងការទិញអចលនទ្រព្យនៅកម្ពុជា ជាក្រុមហ៊ុនដំបូងគេ ដែលផ្តល់សេវាកម្មរៀបចំផែនការបរធនបាលកិច្ច សម្រាប់ទ្រព្យសម្បត្តិសុទ្ធខ្ពស់ នៃសម្ព័ន្ធវិនិយោគគ្រួសារសាជីវកម្ម ក្នុងប្រទេសកម្ពុជា ហើយជាក្រុមហ៊ុនដំបូងគេ ដែលផ្តល់សេវារៀបចំផែនការថែរក្សាសម្រាប់អភិបាលមូលនិធិកម្ពុជា។

ក្រុមហ៊ុន ក៏បានសហការជាមួយក្រុមហ៊ុន Plenty Profit Global Asset Management Co., Ltd. របស់តៃវ៉ាន់ ក្នុងការបង្កើតប្រព័ន្ធថ្នាល (Platform) «ទីផ្សារអចលនទ្រព្យកម្ពុជា» ដែលមានភាពបត់បែន និងមានប្រសិទ្ធភាពជាង នៅក្នុងលក្ខខណ្ឌនៃការចុះឈ្មោះ បរធនបាលកិច្ច ការគ្រប់គ្រង និងការជួញដូរ។