(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ លោក ធឹក ផល្លី ប្រធានផ្នែកបចេ្ចកទេសរបស់ក្រុមហ៊ុន KNN បានចែករំលែកអំពីគន្លឹះសំខាន់ៗ ក្នុងការប្រើប្រាស់គ្រឿងចក្រឲ្យមានសុវត្ថិភាព ក្នុងកិច្ចប្រតិបត្តិការ និងរក្សាអាយុកាលប្រើបានយូរអង្វែង។
លោកបានឲ្យដឹងថា ដើម្បីឲ្យមានប្រសិទ្ធភាព ក្នុងកិច្ចប្រតិបត្តិការអតិថិជន ឬអ្នកប្រើប្រាស់ផ្ទាល់គួរយល់ដឹងនូវចំនុចធំៗ៣រួមមាន៖
១៖ អតិថិជន ឬអ្នកបើកបរត្រូវទទួលបាននូវការបង្ហាត់បង្រៀនដោយផ្ទាល់ ពីអ្នកបច្ចេកទេសជំនាញ ស្របតាមបទដ្ឋានបច្ចេសពីរោងចក្រមិនថា អ្នកបើកបរគាត់មានបទពិសោធន៍ បើកបរយូរឆ្នាំប៉ុណ្ណាក៏ដោយ គាត់ត្រូវតែទទួលបាននូវការបណ្តុះបណ្តាលបន្ថែម នូវបច្ចេកទេសថ្មីៗចុងក្រោយបង្អស់ ព្រោះគ្រឿងចក្រទាំងអស់មិនដូចគ្នាទេ។
២៖ អតិថិជន ឬអ្នកបើកបរត្រូវយល់ដឹងពី តំហែទាំបច្ចេកទេសប្រចាំថ្ងៃ ដែលកំពុងប្រើប្រាស់ដូចជា ការពិនិត្យទៅលើប្រេងម៉ាស៊ីន ពិនិត្យមើលទឹក និងកន្លែងដែលអាចលិចជ្រៀបផ្សេងៗ ព្រោះវាជាសញ្ញានៃការបង្ករមិនអាចដំណើរណាមួយ។
៣៖ អតិថិជនគួរយល់ដឹងពីអ្វីដែលធានា និងមិនធានារបស់គ្រឿងចក្រនីមួយៗឲ្យបានច្បាស់លាស់ និងអនុវត្តន៍តាមបទដ្ឋានបច្ចេកទេស ពីរោងចក្រផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន KNN ជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រឈានមុខគេនៅកម្ពុជា ដោយមានជំនឿចិត្តយ៉ាងមុតមាំថា នឹងធ្វើយ៉ាងណាឲ្យផលិតផល និងសេវាកម្មរបស់ខ្លួន អាចបំពេញតម្រូវការរបស់អតិថិជនបានល្អបំផុត។
សូមជម្រាបថា ក្រុមហ៊ុន KNN មានលក់អេស្កាវ៉ាទ័រ ម៉ាកឌូសាន Doosan សាស័រម៉ាកឌូសាន អេឡេវ៉ាទ័រ អាបុល ឡេវ៉ាល័រ ឡានបាញ់បេតុង រ៉ូឡូម៉ាកអាម៉ាន Ammann របស់អាឡឺម៉ង និងគ្រឿងចក្រផ្សេងៗទៀត៕
សម្រាបពត៌មានបន្ថែមសូមទំនាក់ទំនង ០១៧ ៧១៣ ៧១៣ ផ្នែកទីផ្សារ ឬគេហៈទំព័រ KNN Cambodia៕
វិដេអូ៖ https://www.facebook.com/knncambodiaofficial/videos/680158759759484?_rdc=1&_rdr