(សិង្ហបុរី)៖ សិង្ហបុរី នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEA Games នៅឆ្នាំ២០២៩ ខាងមុខ វាមានរយៈពេល ១៤ឆ្នាំ បន្ទាប់ពីព្រឹត្តិការណ៍នេះ បានធ្វើឡើងចុងក្រោយនៅក្នុងប្រទេសអ្នកមានមួយនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រុមប្រឹក្សាអូឡាំពិកជាតិសិង្ហបុរី (SNOC) និងស្ថាប័នកីឡាសិង្ហបុរី (SportSG) បានលើកឡើងថា សមាជិកនៃសហព័ន្ធ SEA Games បានទទួលយកនូវចំណាប់អារម្មណ៍របស់សិង្ហបុរីក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំឆ្នាំ នៅក្នុងកិច្ចប្រជុំមួយ ដែលធ្វើឡើងនៅទីក្រុង Hanoi នាថ្ងៃព្រហស្បតិ៍ម្សិលមិញ។

សិង្ហបុរី បានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡា SEA Games ម្តងរួចមកហើយកាលឆ្នាំ២០១៥។

ក្នុងកិច្ចប្រជុំនាថ្ងៃព្រហស្បតិ៍នោះដែរ ម៉ាឡេស៊ីបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៧ ជាព្រឹត្តិការណ៍លើកទី៣៤ ខណៈព្រឹត្តិការណ៍លើកទី៣២ នឹងធ្វើឡើងនៅព្រះរាជាណាចក្រកម្ពុជា និងលើកទី៣៣ នឹងធ្វើឡើងនៅប្រទេសថៃ៕