(ហាណូយ)៖ កីឡាករប៉េតង់កម្ពុជា សុខ ចាន់មាន បានឡើងទៅកាន់វគ្គពាកកណ្តាលផ្តាច់ព្រ័ត្រ ក្នុងវិញ្ញាសា វាយយកពិន្ទុ ក្រោយធ្វើបានលទ្ធផល ៣១ពិន្ទុ ខណៈដែលវិរៈកីឡាការិនី អ៊ុក ស្រីមុំ រកបាន ២៥ពិន្ទុ ដែលសុទ្ធសឹងតែមានឱកាសឡើងទៅដណ្តើមមេដាយប្រាក់ ឬមេដាយមាស ជូនជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។