(ភ្នំពេញ)៖ បុរី ហ្គោលដេន ផាក បានចាប់ផ្ដើមបើកលក់ប្លុកថ្មី ក្នុងគម្រោង ដឹណេតឆឺរ៉ល ចាប់ពីថ្ងៃទី១៣, ១៤ និង១៥ ខែឧសភា ឆ្នាំ២០២២។ ដើម្បីអបអរកម្មវិធីបើកលក់ប្លុកថ្មីនេះ បុរី ហ្គោលដេន ផាក ក៏នឹងផ្តល់ជូនអតិថិជននូវលក្ខខណ្ឌបង់ប្រាក់ ងាយស្រួលបង់២០ភាគរយ ដោយមិនចាំបាច់កក់ប្រាក់ និងគ្មានការប្រាក់រហូតដល់ផ្ទះសាងសង់រួច ឬលោកអ្នកនឹងទទួលបាននូវការបញ្ចុះតម្លៃ ដ៏ពិសេសរហូតដល់១២ភាគរយ។

គម្រោង ដឹណេតឆឺរ៉ល ត្រូវបានសាងសង់លើផ្ទៃដីសរុប៦០ហិចតា រួមជាមួយសួនធម្មជាតិធំទំហំ៤.៥ហិកតារួមមាន ក្លឹបហៅស៍ អាងហែលទឹកធំខាងក្រៅ ផ្លូវសម្រាប់រត់ ផ្លូវសម្រាប់ជិះកង់ កន្លែងហាត់ប្រាណសម្រាប់មនុស្សចាស់ និងកន្លែងសម្រាប់ក្មេងលេង។

គម្រោងនេះជាសហគមន៍ធម្មជាតិបែបបៃតង ល្អសម្រាប់ការរស់នៅបរិកាសបែបថ្មី មានបរិស្ថានពោរពេញដោយភាពស្រស់ស្រាយបែបធម្មជាតិរួមទាំង ភាពទាក់ទាញ និងភាពស៊ីវីល័យ គួរឱ្យចង់រស់នៅ និងស្ថិតក្នុងតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្លាំងមានទន្លេអមសងខាង ដែលនឹងបង្កើនភាពស្រស់ស្រាយ មួយកម្រិតទៀត ដល់ការរស់នៅក្នុងបុរី។

នៅក្នុងបុរី ហ្គោលដេន ផាក មានជាប្រភេទផ្ទះដូចជា វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ និងហូមអហ្វីសដែលពេញនិយម និងទាន់សម័យ សម្រាប់ការរស់នៅជាមួយទេសភាពស្រស់ ស្រឡះ ធម្មជាតិប្រៀបបានទៅនឹងតំបន់រីសតផងដែរ។
លំនៅឋាននីមួយៗត្រូវបានសាងសង់ និងរចនាម៉ូតយ៉ាងយកចិត្តទុកដាក់ ដោយស្ថាបត្យករ និងវិស្វករជំនាញៗមានបទពិសោធន៍ជាច្រើនឆ្នាំ ដើម្បីធានាបាននូវភាពឥតខ្ចោះ សម្រាប់ការរស់នៅ។ឮ

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 060 777 998 / 070 777 998 / 095 777 998 ឬតាមរយ:ប្រព័ន្ធអនឡាញ៖
* ហ្វេសបុកផេក៖ https://m.facebook.com/boreygoldenpark/
* តេឡេក្រាម៖ https://t.me/boreygoldenpark
* អ៊ីនស្ដាក្រាម៖ https://instagram.com
* ទីតាំងគម្រោងដឹណេតឆឺរ៉ល៖ http://bit.ly/BoreyGoldenParkTheNatural
* ទស្សនាវីដេអូ៖ https://bit.ly/BoreyGoldenParkProjectOverview